ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសាររស់នៅតាមបណ្ដោយស្ទឹងជីនិតក្បែរផ្សារកំពង់ថ្ម ក្នុងភូមិកំពង់ថ្មស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើការរិះគន់ទៅលើបុគ្គលឈ្មោះឆីវ ផល្លា អាយុ ៣៧ឆ្នាំ រស់នៅ ភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុកថា កំពុងធ្វើបង្គន់ជិតមាត់ស្ទឹងជីនិត ជិតរួចរាល់ហើយ។ ការសាងសងបែបនេះមិនត្រឹមតែធ្វើអោយប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ ថែមទាំងបង្ហូរទឹកលាមកស្អុយចូលស្ទឹងធ្វើអោយទឹកកខ្វក់ជាមេរោគប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលធ្លាប់ ប្រើប្រាស់អាស្រ័យលើទឹកស្ទឹងនេះអាចបង្កជាជំងឺដង្កាត់ផ្សេងៗទាំងមនុស្សនិងសត្វ។
ពាក់ព័ន្ធទៅនិងការរឹះគន់របស់ប្រជាពលរដ្ន បានធ្វើអោយមានការសង្ស័យថាប្រហែលជាអាជ្ញាធរមូលដ្នាន ត្រូវរ៉ូវជាមួយនិងម្ចាស់សំណង់ ទើបមើលមិនឃើញសំណង់ខុសច្បាប់ទាំងនេះហើយ អាចសាងសងបានយ៉ាងរលូន ដោយពុំទាន់ឃើញមានការហាមឃាត់ទើបសំណង់ជិតរួចរាល់។ ក្នុងបញ្ហានេះ«នគរដ្រេហ្គន»បានធ្វើការទំនាក់ទំនងតាមទូស័ព្ទទៅលោក លុន សាលីន ស្មៀនឃុំកំពង់ថ្ម គាត់បានឆ្លើយថា ចាំខ្ញុំចុះទៅពិនិត្យមើលតែរហូតមកដល់ថ្ងៃទី១៨ខែកុម្ភះនេះនៅតែពុំឃើញចុះទៅពិនិត្យទៀត ហើយសំណង់កំពុងតែសាងសងបន្ដរហូត។
ប្រជាពលរដ្ឋសួរថា តើដើម្បីផលប្រយោជន៍បុគ្គលម្នាក់ អាជ្ញាធរមូលដ្ឋានឈរអោបដៃមើលពុំមានការទប់ស្កាត់ព្រោះតែលាភសក្ការះ ទុកអោយប្រជាពលរដ្ឋរាប់ពាន់គ្រួសាររងគ្រោះមែនដែរឬទេ? បានជាពុំមានការទប់ស្គាត់ទាល់តែសោះ ក្នុងនោះប្រជាពលរដ្នក៏បានសំណូមពរអោយលោកអភិបាលខេត្ត ជួយទប់ស្កាត់អោយយកលូរស្តុបទឹកលាមកទៅដាក់កន្លែងផ្សេងកុំឲ្យហូរចូលស្ទឹង ដើម្បីរក្សារបរិស្ថានផង និងរក្សាទឹក រក្សាសុខភាពរបស់ប្រជាពលរដ្ឋជាចំបង៕
ដោយ៖ ប៊ុន រិទ្ធី