កាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំមន្ត្រីសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់អាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្ត

ចែករំលែក៖

ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ១៩​​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៤រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២០នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមាន​ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក មុំ ក្រឹង នាយកប្រតិបត្តិសាខា ដឹកនាំមន្ត្រីសាខា អនុសាខា ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់អាជីវករលក់ដូរក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត និងប្រជាពលរដ្ឋធ្វើដំណើរមកផ្សារ ។

ជាក់ស្តែងគោលបំណង នៃយុទ្ធនាការផ្សព្វផ្សាយនេះ​ ដេីម្បីចូលរួមផ្សព្វផ្សាយជូនដល់អាជីវករលក់ដូរក្នងផ្សារ និងបងប្អូន​ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ–១៩ ទាំងអស់គ្នា​ ។

សូមបញ្ជាក់ថា ក្រុមការងារបានរៀបចំបាញ់អាល់កុល ចែកខិតប័ណ្ណអស់ចំនួន២៥០សន្លឹក និងចែកម៉ាស់អស់ចំនួន៣០០បន្ទះ ។

ក្នុងយុទ្ធនាការនេះដែរ​ មានការចាក់ជាសារអំពាវនាវ​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសារអប់រំរបស់ក្រសួងសុខាភិបាល​តាមរថយន្ត​ និងក្រុមការងារសាខាចុះអប់រំប្រជាពលរដ្ឋ​ពីវិធីលាងសម្អាតដៃ​ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​ ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​ ។

៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​ ។

៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​ ។

៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print