ភ្នំពេញៈ ក្នុងគោលនយោបាយនិងការដឹកនាំប្រកបដោយស្មារតីខ្ពស់លើការទទួលខុសត្រូវនិងស្គាល់ទុក្ខ សុខ លំបាករបស់មន្ត្រីក្រោមឱវាទ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ លោក គួច ចំរើន អភិបាលនៃគណអភិបាលខណ្ឌដូនពេញ រួមជាមួយលោក្រធានក្រុមប្រឹក្សា លោកអភិបាលរង និងមន្ត្រី មួយចំនួន ចុះសួរសុខទុក្ខ លោក មុត ប៊ុនថន អនុប្រធានការិយាល័យអន្តរវិស័យ ដែលមានបញ្ហា ពោះវៀន សំរាកពេទ្យ កាលម៉ែត្រ ។
ការចុះសាកសួរសុខទុក្ខលោក គួច ចំរើន បានផ្ដល់ជាកម្លាំងចិត្តដល់មន្ត្រីរបស់ខ្លួន មិនត្រូវគិតគូចំពោះការងារប្រចាំថ្ងៃក្នុងបម្រើជូនអង្គភាពនោះទេ ធ្វើយ៉ាងណាខិតខំ ទទួលទានអាហារ និងលេបថ្នាំសង្កូវឲ្យទៀងទាត់ អនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយពីរោគាទាំងឡាយ៕
...
ដោយ៖ សុខ ខេមរា