ឃាត់ខ្លួនបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអុីងជូហ្គោណា នៅផ្សារម៉ាក្រូករណីរំលោភលើទំនុកចិត្តយកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអុីងជូហ្គោណា នៅផ្សារម៉ាក្រូម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភលើទំនុកចិត្តយកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ។
ការឃាត់ខ្លួនស្ត្រីខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងក្រុមហ៊ុនអុីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ផ្លូវលេខ១០០៣ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទូច បុព្វត្តា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុនអុីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន មុខរបរប្រធានក្រុមហ៊ុនអុីងជូហ្គោណា)ផ្សារម៉ាក្រូ ស្នាក់នៅផ្ទះជួលលេខ១៧ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាន់លិខិតឆ្លងដែនលេខ17FV24534 ។
ប្រភពពីដើមបណ្តឹងបានឲ្យសមត្ថកិច្ចដឹងថា ស្ត្រីជាជនសង្ស័យបានយកលុយរបស់ក្រុមហ៊ុនអុីងជូហ្គោណា)ផ្សារម៉ាក្រូចំនួន ៩.២១៤,៨៧ដុល្លារ) គ្មានការអនុញ្ញាតទើបគាត់ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន។
សម្ភារបាត់បង់មានលុយដុល្លារចំនួន ៩.២១៤,៨៧ដុល្លារ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print