គណៈបញ្ជាការឯកភាពខណ្ឌសែនសុខឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងនោះមានជនជាតិចិន៤នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៦នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរផ្លូវភេទរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ករណីចុះបង្ក្រាបទីតាំងខាងលើនេះធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងជំនាញពាក់ព័ន្ធជាច្រើននាក់ទៀត។

ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៦នាក់ (ជនជាតិចិន៥នាក់ , វៀតណាម១នាក់)។
លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានឲ្យដឹងថា ករណីជួញដូរផ្លូវភេទនេះប្រព្រិឹត្តនៅចំណុចផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យទាំង៦នាក់៖ ១-ឈ្មោះ សៀ អុីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន(មេការហាងម៉ាស្សា) , ២-ឈ្មោះ
ជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) , ៣-ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ(ស្រីម៉ាស្សា) , ៤-ឈ្មោះ ជិីន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន(លក់ដូរ) , ៥-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (លក់ដូរ) , ៦-ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ស្រីម៉ាស្សា) ស្នាក់នៅចំណុចកើតហេតុខាងលើ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាំយកទៅធ្វើការសាកសួរ ៕
ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print