Breaking News ៖ ការចម្លងវីរុសកូវីដ-១៩​ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលអ្នកមានវីរុសកូវីដ-១៩​

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅមុននេះបន្តិច នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩​ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ​ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់​នោះ​ ខ្ញុំសូមជម្រាបជូនដូចតទៅ​ ៖

ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩​ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម​ ដូចជា​ សំបោរ​ ឫស្លេសទឹកមាត់​ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់​ ហេីយមិនបានលាងដៃនឹងសាប៊ូ​ ឫអាល់កុល​ ឫទឹកជែលសម្រាប់លាងដៃ​ ភ្លាមៗ​ទេនោះ​ រួចយកដៃនោះមកកាន់ក្រដាសប្រាក់​ គឺវីរុសកូវីដ-១៩​ នឹងតោងលេីក្រដាស់ប្រាក់ ហេីយក្រដាសប្រាក់នោះ​ បានហុចបន្តទៅបុគ្គលម្នាក់ទៀត​ នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់​ វីរុសកូវីដ-១៩​ នឹងតោងមកដៃបុគ្គលនោះ​ ហេីយបុគ្គលនោះ​ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ​ មកប៉ះច្រមុះ​ មាត់​ ភ្នែក​ ជាដេីម​ ដែលធ្វេីឲ្យមានការចម្លងបានលឿនជាទីបំផុត​។ បន្ទាប់មក​ ក៏មានការចម្លងបន្តៗគ្នា​ ប្រសិនបេីមិនបាន​ លាងដៃ​ ពាក់ម៉ាស់​ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីងទៅ។

លោកស្រីបន្តថា៖ សង្ឃឹម​ថា​ វីដេអូ​ ៥ឃ្លីបដែលបានចេញផ្សយព្រឹកមុិញនេះ​ នឹងបានជួយដល់ការចូលរួមរបស់បងប្អូនប្រជាលរដ្ឋ​ ក្នុងការអនុវត្តន៌វិធានការសុខាភិបាល​ ដូចបានម្រាបជូនរួចហេីយនេះ​ បានត្រឹមត្រូវ​ និងបានគ្រប់ៗគ្នា​ ដេីម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៌ទ្រង់ទ្រាយធំ​ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា​ នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ។ អរគុណច្រេីននូវរាល់ការចូលរួមទាំងអស់គ្នា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print