ប្រទះឃេីញសពបុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០២០​ នៅចំណុចរបងវត្តតាំងកសាងខាងជេីង​ ក្នុងភូមិចំការឪឡឹក២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។

ជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណទេ​ ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង​ ពាក់អាវយឺត​ដៃខ្លីពណ៌ក្រហម​ ស្លៀកខោខូវប៊យ​ជេីងវែង​ ដោយយកក្រមាចងកសម្លាប់ខ្លួនជាប់និឹងដេីមប្រេងខ្យល់។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីនោះស្រាប់តែឃេីញសពជនរងគ្រោះចងកសម្លាប់ខ្លួនជាប់និឹងដេីមប្រេងខ្យល់ស្លាប់បាត់ទៅហេីយ ទេីបបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញកោសល្យវិច័យចុះមកពិនិត្យជាក់ស្តែងនិងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print