រថយន្តកុងតឺន័រពីរគ្រឿងបុកគ្នាស្ទះចរាចរណ៍បិទផ្លូវមួយចំហៀង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័រផែស្ងួតតេងឡាយមួយគ្រឿងបេីកចេញពីផែបំណងឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀតបេីកបុកចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស គឺគ្រាន់តែស្ទះចរាចរណ៍យ៉ាងខ្លាំង។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៦ខែធ្នូ​ ឆ្នាំ២០២០​ នៅច្រកចូលផែស្ងួតតេងឡាយថ្មី​ តាមមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ3D -9332​ បើកចេញពីផែស្ងួតតេងឡាយថ្មី​ ឆ្លងផ្លូវបំណងបត់ឆ្វេងទៅជេីង ស្របពេលនោះស្រាប់តែមានរថយន្តកុងតឺន័រ​ ក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3E -1493 ធ្វេីដំណេីរតាមបណ្តោយមហាវិថីវិមានឈ្នះ=ឈ្នះក្នុងទិសដៅពីជេីងទៅត្បូងចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងពេញទំហឹងបណ្តាលឲ្យគាបជាប់គ្នា តែសំណាងល្អមិនមានមនុស្សរងរបួសគឺគ្រាន់តែធ្វេីឲ្យស្ទះចរាចរណ៍យ៉ាងខ្លាំងប៉ុណ្ណោះ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងសម្រួលចរាចរណ៍​។ ចំណែកភាគីរថយន្តទាំងសងខាងបានសម្របសម្រួលគ្នាដោយយកទៅជួសជុលដោយខ្លួនឯង៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print