លោកស្រី ឱ វណ្ណឌីន៖ វីរុសកូវីដ-១៩​ នេះ​ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃឯណោះ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលនេះបានធ្វើការពន្យល់ពីជំងឺវីរុសកូវីដ-១៩ ដោយលោកស្រីបញ្ជាក់ថា៖ ខ្ញុំយល់ថា​ រិតតែលំបាកណាស់ទៅទៀត​ ដោយសារវីរុសកូវីដ-១៩​ នេះ​ អាចរស់នៅលេីក្រដាសប្រាក់​ កញ្ចក់​ និងផ្ទៃផ្សេងៗ​ រហូតដល់​ ២៨ថ្ងៃឯណោះ​ បេីប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា​ ១៧ថ្ងៃ​ ។ នេះបេីតាមការបញ្ជាក់របសអ្នកសិក្សាវិទ្យាសាស្ត្រៃប្រទេសអូស្ត្រាលីដែលបានចុះផ្សាយថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ២០២០។ លោកស្រីវេជ្ជបណ្ឌិតបន្តថា៖ ដូច្នេះហេីយ​ បានជាការលាងសម្អាតដៃ​ រាល់ពេលចាប់កាន់វត្ថុដូចជាតេលេកុំម្ម៉ង់ ទូរសព្ទ័អ្នកដទៃ​ កញ្ចក់​ ក្រដាសប្រាក់​ ឫក្រដាសស្នាមផ្សេងៗ​ មានសារ:សំខាន់មែនទែន​ ក្រោយកាន់ភ្លាម​ លាងភ្លែត​ ឲ្យបានញឹកញាប់​ ជាការចាំបាច់បំផុតក្នុងពេលនេះ​ ដែលវីរុសកូវីដ-១៩​ កំពុងតែចរាចរ​ មិនដឹងថានៅទីណា​ និងដល់ទីណាខ្លះនោះ។ យេីងបានខិតខំទាំងយប់ទាំងថ្ងៃ​ មិនបានសម្រាកទេ​ ដេីម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា​ តែអាស្រ័យលេីការចូលរួមរបស់បងប្អូនទាំងអស់​ លេីការអនុវត្តន៌តាមការណែនាំ​ និងវិធានការសុខាភិបាលដែលបានដាក់ចេញរួចហេីយនេះ។ សូមបងប្អូនទាំងអស់ចៀសផុតពីការចម្លងវីរុសចង្រៃនេះ​ គ្រប់ៗគ្នា។ សូមអរគុណ

...

 

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print