សូមអ្នកដែលបានចេញចូលហាងបឺហ្គ័រ «Carl’s Jr» ទួលទំពូង ពីថ្ងៃទី២៧ វិច្ឆិកា – ៥ ធ្នូ ត្រូវធ្វើចត្ដាឡីស័ក ក្រោយរកឃើញបុគ្គលិកម្នាក់កើតជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានអំពាវនាវដល់អ្នកដែលធ្លាប់ចេញចូលហាង «Carl’s Jr Burger» ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ត្រូវធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវបំផុត។
សូមបញ្ជាក់ថា៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ឌឌីន បានថ្លែងថា៖ អ្នកដែលដឹងខ្លួនថាធ្លាប់ចេញចូលហាងនេះ ត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដាច់ខាតមិនត្រូវដើររហេតរហូតនោះទេ ហើយអំឡុងពេលនេះ ក៏ត្រូវតាមដានសុខភាពរបស់ខ្លួនឲ្យជាប់ជាប្រចាំផងដែរ ប្រសិនបើមានអាការៈប្រែប្រួល សុំទូរស័ព្ទទៅលេខ ១១៥ជាបន្ទាន់។

សូមជម្រាបថា ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ។ ក្នុងនោះអ្នកវិជ្ជមានកូវីដ១៩នេះ គឺលោក សាយ សៅលាង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា «បើគិតតាមបច្ចេកទេស គឺអ្នកដែលបានប៉ះពាល់គាត់ផ្ទាល់ និងប្រយោល ក្នុងប្រហែលពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០។ ដូច្នេះសុំលោកអ្នកធ្វើចត្តាឡីស័កនៅផ្ទះ ឲ្យបានត្រឹមត្រូវជាទីបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាក ដាច់ខាតកុំចេញដើររហេតរហូតឲ្យសោះ ហើយតាមដានសុខភាពផ្ទាល់ខ្លួន ប្រសិនបើមានអាការៈប្រែប្រួលសុំហៅទៅលេខ១១៥»៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print