ភ្នំពេញ ៖ តាមកាបញ្ជាក់ឲ្យដឹងពី លោកកើត ឆែ អភិបាលរងរាជធានី ភ្នំពេញថា អភិបាល រាជធានីភ្នំពេញ លោកឃួង ស្រេង នៅរសៀលថ្ងៃទី៦ ធ្នូ ឆ្នាំ២០២០ នេះ បានដាក់បទបញ្ជា ទៅ អាជ្ញាធរខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវគោរពទៅតាមការណែនាំ ទាំង១០ចំណុច របស់អាជ្ញាធររាជធានី ភ្នំពេញ ដែល បានដាក់ចេញ កាលពីថ្ងៃទី៣០ វិច្ឆិកាកន្លងមកនេះ និងជាពិសេស អនុវត្ត ឱ្យបានម៉ឹងម៉ាត់ បំផុត ទៅតាម អនុសាសន៍ ណែនាំដ៏ ខ្ពង់ខ្ពស់ របស់ សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែល សម្ដេច បាន ណែនាំ កាលពី ព្រឹកថ្ងៃទី៦ ធ្នូ នេះ ។
ដោយឡែកសម្រាប់មន្ទីរពាក់ព័ន្ធ ក៏ត្រូវតែ អនុវត្ត ឲ្យ បានល្អ ទៅតាម ការណែនាំ នេះ ផងដែរ ដើម្បី ធ្វើយ៉ាងណា ទប់ស្កាត់ ឲ្យ បាន ការរីក រាលដាល ជំងឺ កូ វីដ _១៩ ខណៈជំងឺ នេះបាននិងកំពុងរីករាលដាល ចូល សហគមន៍ ។ ១០ចំណុចនៃសេចក្តីណែនាំរបស់ រដ្ឋបាល រាជធានី ភ្នំពេញ និង យោង អនុសាសន៍ ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច អគ្គមហាសេនាបតី តេជោនាយករដ្ឋមន្ត្រីនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងការ ទប់ស្កាត់ ការឆ្លងមេរោគ កូ វីដ -១៩ នៅក្នុង សហគមន៍នៅរាជធានី ភ្នំពេញ រួមមានៈ ដើម្បី ទប់ស្កាត់ ការរីក រាលដាល មេរោគកូវីដ -១៩ នៅក្នុង សហគមន៍ នៅ រាជធានី ភ្នំពេញ រដ្ឋបាល រាជធានី ភ្នំពេញ សូម ធ្វើ ការណែនាំ ដល់ រដ្ឋបាល ខណ្ឌ ទាំង ១៤ មន្ទីរ – រង្គ ភាព ចំណុះ រដ្ឋបាល រាជធានី ភ្នំពេញ ពាណិជ្ជករ អាជីវករ និង បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដូចខាងក្រោម ៖ ១- ត្រូវធ្វើ ការផ្អាក រាល់ ការជួបជុំ ឬ ការប្រមូលផ្ដុំ ដូចជា កម្មវិធី អាពាហ៍ពិពាហ៍ កម្មវិធី ជប់លៀង ឬ ការជួបជុំ បែបសាសនា ទាំងអស់ ។ ល ។ ចាប់ពី ថ្ងៃនេះ រហូតដល់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ ។ ២- អនុញ្ញាត ឱ្យមាន ការជួប ជុំ មិនឱ្យ លើសពី ២០ នាក់ ក្នុងករណី ចាំបាច់ ប៉ុន្តែ ការជួបជុំ នេះ ត្រូវ រក្សា គម្លាត សុវត្ថិភាព សង្គម យ៉ាងតិច ចម្ងាយ ១,៥ ម៉ែត្រ ពី ម្នាក់ទៅម្នាក់ ។ ៣- ត្រូវ ចាត់តាំង កម្លាំង ដើម្បី ផ្សព្វផ្សាយ អប់រំ និង ណែនាំ ប្រជាពលរដ្ឋ ដែល ប៉ះពាល់ ដោយផ្ទាល់ ឬ ដោយ ប្រយោល ៗ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ឱ្យទៅ ធ្វើតេស្ត រក មេរោគ កូ វីដ ១៩ ។ ក្នុងករណី លទ្ធផល តេស្ត អវិជ្ជមាន ត្រូវធ្វើ ច ត្តា ឡី ស័ក តាម ការណែនាំ របស់ ក្រុមគ្រូពេទ្យ នៃ ក្រសួងសុខាភិ បាល ។៤-ត្រូវចុះត្រួតពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា ឱ្យ អនុវត្ត វិធានការ បង្ការ និង ទប់ស្កាត់ ការរីក រាលដាល មេរោគកូវីដ -១៩ ក្នុងនោះ ម្ចាស់ អាជីវកម្ម ទាំងអស់ ខាងលើ ត្រូវរៀបចំ ជែលឬ អាល់កុល លាងដៃ នៅមុខ ច្រកទ្វារ ចេញ- ចូល និងត្រូវ ចាត់តាំង បុគ្គលិក ឱ្យធ្វើ ការ វាស់កម្ដៅភ្ញៀវ ទាំងអស់ដោយ ឈរ តម្រង់ ជួររក្សាគម្លាតសុវត្ថិភាពសង្គម មុននឹង អនុញ្ញាតឱ្យ ចូលក្នុងទីតាំងអាជីវកម្មទាំងនោះ ព្រមទាំង ត្រូវ រៀបចំ រក្សាគម្លាតសុវត្ថិភាព សង្គមយ៉ាងតិច១,៥ ម៉ែត្រពីម្នាក់ទៅ ម្នាក់ក្នុងពេលអង្គុយ ។ ក្នុងករណី ដែល ម្ចាស់ ទីតាំង អាជីវកម្ម ខាងលើ មិន អនុវត្តតាម ការណែនាំ ទេនោះរដ្ឋបាល រាជធានីភ្នំពេញ នឹង បិទ អាជីវកម្ម ជា បណ្តោះអាសន្ន ។ ៥-ត្រូវចុះត្រួតពិនិត្យ និង តាមដានការអនុវត្ត នូវវិធានការផ្អាកជា បណ្តោះអាសន្ន នូវ ទីតាំង អាជីវកម្ម មួយ ចំនួន ដូចជា ក្លឹប ហាត់ប្រាណរោងភាពយន្ត KTV ក្លឹបកម្សាន្ត ( រង្គសាល ខារ៉ាអូខេ ឌីស្កូតែកបៀរហ្គាឌិន ) អាជីវកម្ម ម៉ាស្សាសុខភាពនិងស្ប៉ា ។
Q៦- ចុះ ពិនិត្យ ស្ថានភាព នៅទីកន្លែងស្នាក់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ ធ្វើចត្តាឡីស័កតាម ផ្ទះ ដែល បញ្ជូន មកពី មណ្ឌល សុខភាព ឬ មន្ទីរពេទ្យបង្អែក និង ពិនិត្យ ស្ថានភាព បងប្អូន ប្រជាពលរដ្ឋ ដែល ស្ម័គ្រចិត្ត ធ្វើចត្តាឡីស័កនៅ មណ្ឌល ចត្តាឡីស័កទាំងរស់ ដែល រៀបចំ ដោយរដ្ឋបាល រាជធានី ភ្នំពេញ និងត្រូវរៀបចំចាត់ចែង ការងារបន្តដោយ ផ្អែកលើលទ្ធផល នៃការតាមដាន សុខភាព ។ ៧- អំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ មិនមាន ការចាំបាច់ មិនត្រូវ ធ្វើដំណើរចេញក្រៅផ្ទះ ។ ក្នុងករណី ដែលមាន តម្រូវការចាំបាច់ ជៀសមិនផុត មិនត្រូវ ឱ្យមាន ការកកកុញតាមភ្លើងចរាចរណ៍នានា ( ភ្លើងស្តុប ) នៅ ក្នុង រាជធានី ភ្នំពេញឡើយ ។ )
៨- រដ្ឋបាល ខណ្ឌទាំង១៤និងមន្ទីរ-អង្គភាព ជំនាញ ពាក់ព័ន្ធ ក្រោម ឱវាទ រដ្ឋបាល រាជធានី ភ្នំពេញ ត្រូវ ធ្វើការ ផ្លាក រាល់ ការប្រជុំ ចាប់ពីពេលនេះ រហូតដល់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ ។ ចំពោះ ទីតាំង ផ្តល់ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ត្រូវ រៀបចំ ចាំបាច់ ឱ្យមាន ការ វាស់ កម្ដៅ ការពាក់ ម៉ាស់ ការ លាងដៃ សម្លាប់ មេរោគ និង រៀបចំ កន្លែង អង្គុយ ចម្ងាយ ១,៥ ម៉ែត្រ ពី ម្នាក់ ទៅម្នាក់ដោយ កំណត់ចំនួន ប្រជាពលរដ្ឋ ដែល មកទទួលសេវាមិនឱ្យលើសពី២០ នាក់ ក្នុងពេល ម្តងៗ ។ ៩- ចំពោះ ផ្សាររដ្ឋ និងផ្សារ ឯកជន ត្រូវ រៀបចំឱ្យមាន ការ វាស់កម្ដៅ ការពាក់ ម៉ាស់ និង ការ លាងដៃ សម្លាប់ មេរោគ ព្រមទាំង ត្រូវអនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួន នូវ គម្លាត សុវត្ថិភាព សង្គម ។ ១០- ត្រូវអនុវត្ត ឱ្យបាន ម៉ឺងម៉ាត់ នូវ វិធានការ បង្ការ និង ទប់ស្កាត់ ការរីក រាលដាល មេរោគ កូ វីដ -១៩ ផ្សេងទៀត របស់ ក្រសួងសុខាភិបាល និង ស្ថាប័ន ពាក់ព័ន្ធ នានា ដែល កំពុង នៅ ជា ធរមាន ។
ទទួលបាន សេចក្តីណែនាំ នេះ រដ្ឋបាល ខណ្ឌ ទាំង ១៤ និង មន្ទីរ – អង្គភាព ចំណុះ រដ្ឋបាល រាជធានី ភ្នំពេញ ទាំងអស់ ត្រូវធ្វើ ការផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ និង អនុវត្ត ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ។ រដ្ឋបាល រាជធានី ភ្នំពេញ សង្ឃឹមយ៉ាងមុតមាំលើស្មារតី យោគយល់ អធ្យាស្រ័យខ្ពស់បំផុតពីសំណាក់ បងប្អូន ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន និងសូមចូលរួម អនុវត្ត ឱ្យបាន ម៉ឺងម៉ាត់ នូវសេចក្តីណែនាំខាងលើកុំបី ខាន ៕ សំរិត