រថយន្ត​ដឹកខ្សាច់បេីកបុកម៉ូតូហុងដាឌ្រីមនៅស្ពានច្បារអំពៅ​បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល ហេីយព្យាយាមបេីករត់តែរត់មិនរួច

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរស​ម្នាក់បេីក​រថយន្ត​ដឹកខ្សាច់យ៉ាងលឿនមិនប្រយ័ត្នក៏បានជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីម​ បណ្តាលឲ្យរងរបួសស្រាល រួចហើយបន្តបេីករត់គេចតែត្រូវសមត្ថកិច្ចឃាត់បានមកវិញ​ កាលពីវេលា​ម៉ោង​១២និង១០នាទី​រំលងអធ្រាត្រ​​ឈានថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២០​នៅត្រង់ចំណុចគល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី២​ ខណ្ឌ​ច្បារ​អំពៅ​។

​ យោងតាមប្រភព​ព័ត៌មាន​នៅកន្លែងកើត​ហេតុ​បានឲ្យដឹងថា​ នៅមុនពេល
កេីតហេតុ​ គេឃេីញបុរសម្នាក់បេីកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរឆ្នាំ២០១៦​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1FT-0859 តាមបណ្តោយផ្លូវជាតិលេខ១​ ក្នុង​ទិសដៅពីកេីតទៅលិច​ លុះមកដល់កន្លែងកេីតហេតុក៏មាន​រថយន្ត​មួយគ្រឿងទៀត​ម៉ាកDONGFANG ពណ៌​ស​ ជាប្រភេទ​ឡានដឹកខ្សាច់​ ពាក់ស្លាកលេខ​ ភ្នំពេញ​3F-0110​ ដែលបេីកបរដោយបុរសម្នាក់បេីកស្របទិសគ្នាមកពីក្រោយម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបេីកបរម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសស្រាល​ និងបណ្តាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងក្រោយនឹងផ្នែកខាងមុខ​។ ភ្លាមៗ​នោះ​រថយន្ត​បង្កហេតុក៏ព្យាយាមបន្តបេីករត់ចេញពីកន្លែង​កេីតហេតុ​ តែត្រូវបានប្រជាពលរដ្ឋ​ រួមជាមួយ​សមត្ថកិច្ច​ប្រចាំការនៅគោលដៅបេីកដេញតាមពីក្រោយរហូតនិងស្ទាក់ចាប់បាននៅត្រង់ចំណុចក្រោមស្ពាន​អាកាស​ក្បាលថ្នល់​។ចំណែកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅព្យាបាលរបួសនៅគ្លីនិកឯកជន​ក្បែរកន្លែងកេីតហេតុ​ផងដែរ​ ។

​ ក្រោយ​ពេល​កេីត​ហេតុ​ ​សមត្ថកិច្ច​មូលដ្ឋាន​បានចុះធ្វេី​អន្តរាគមន៍​ ទាក់ទងទៅ​សមត្ថកិច្ច​ជំនាញចុះមកធ្វេីការ​វាស់វែង​យកម៉ូតូនិង​រថយន្ត​បង្កទៅរក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ ច្បារ​អំពៅ​ រង់ចាំធ្វេីការដោះស្រាយពេលក្រោយ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print