ឧបនាយករដ្ឋមន្ត្រីទួគីលោក Numan KUrtulmus កាលពីថ្ងៃទី១៧ខែកុម្ភៈបានបញ្ជាក់ថាៈ ការវាយប្រហារសម្តៅទៅលើក្បួនរថយន្តនៅកណ្តាលទីក្រុង អែនការ៉ា បានសម្លាប់ទាហាន២៨នាក់និង ៦១នាក់រងរបួស។
តាមព័ត៌មានពីកម្លាំងយោធាទួគីបញ្ជាក់ថា ការវាយប្រហារកើតឡើងនៅវេលាម៉ោង១៦និង៣១នាទី ខណៈដែលរថយន្តកំពុងឈប់ភ្លើងស្តុបនៅផ្លូវបំបែក។អត្តសញ្ញាណទាហានរងគ្រោះមិនត្រូវបានប្រកាសជាសាធារណនោះឡើយ។
សារពត៌មានAFP បានផ្សាយថា ក្រោយការវាយប្រហារផ្សេងខ្មៅគ្រប់ដណ្តបពេញតំបន់នោះ អាចមើលឃើញពីចម្ងាយ និងមានសម្លេងផ្ទុះខ្លំាងឮស៊ូពេញ ក្រុងតែម្តង។ ទីតាំងរងការវាយប្រហារនៅមិនឆ្ងាយប៉ុន្មានពីទីតាំងយោធាននិង សភាទួគី។
ចំណែកសារពត៌មានNTVបានផ្សាយថាការផ្ទុះកើតឡើងនៅក្បែរផ្ទះមន្ត្រីយោធាជាន់ខ្ពស់។ ប្រធានាធិបតីទួគីលោកTayyip Erdogan បានសន្យាថានិងវាយប្រហារតប់តវិញទៅនឹងអ្នកដែលបានបើកការវាយប្រហារខាងលើ។ លោកអីដូហ្គានបានលុបចោលគម្រោងទស្សនកិច្ចទៅកាន់ប្រទេសប៊ែលហ្ស៊ិក ដែលត្រូវទៅនៅថ្ងៃទី១៨ខែកុម្ភៈនេះ។
មកទល់ពេលនេះមិនទាន់មានក្រុមភេរវកម្មណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារខាងលើនៅឡើយ ប៉ុន្តែក្រុមស៊ើុបអង្គេតទួគីបញ្ជាក់ថាជាទង្វើរបស់ក្រុមអិស្លាមបង្កើតរដ្ឋជាអ្នកបង្ករឡើង។
រដ្ឋធានីអ៊ែនការ៉ា ដាក់ក្នុងសភាពអាសន្នក្រោយការវាយប្រហារខាងលើ។ ការវាយប្រហារ ទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសទួគីគឺនៅខែតុលាឆ្នាំ២០១៥ បណ្តាលឲ្យមានអ្នកស្លាប់ជាង១០០នាក់។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ប៉ូលិសទួរគី បានឃាត់ខ្លួនមនុស្ស៣៤នាក់មកពីប្រទេស ស៊ីរីក្នុងនោះមានកុមារ២០នាក់ ដោយ នៅក្នុងខ្លួនមានរំសេវផ្ទុះដល់ទៅ១៥គីឡូក្រាម ។ ប៉ូលិសទួរគីបានឱ្យដឹងថា អ្នក ទាំងនោះមានបំណងចង់វាយប្រហារគ្រាប់ បែកអត្ដឃាតនៅលើទឹកដីទួរគី។
ប៉ូលិសទួរគីមិនទាន់អាចសន្និដ្ឋានថាអ្នកទាំងនោះមានជាប់ ពាក់ព័ន្ធនឹងក្រុមអិស្លាមបង្កើតរដ្ឋដែរឬទេ។ ប៉ូលិសទួរ គីបានឃាត់ខ្លួនមនុស្សទាំងនោះដោយ ចោទប្រកាន់ពីបទជួញដូរអាវុធខុស ច្បាប់។
នៅក្នុងស្ថានភាពពាក់ព័ន្ធនោះដែរ រដ្ឋមន្ដ្រីក្រសួងការពារជាតិអាមេរិក លោក Ashton Carter បានប្រកាសថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតអាចនឹងបញ្ជូនកម្លាំងទាហានថ្មើរជើង ចូលទឹកដីស៊ីរីជួយ ដល់កម្លាំងប្រឆាំងដែលមានអាមេរិក នៅពីក្រោយទើបអាចយកឈ្នះបាន។
តាំងពីដើមមកអាមេរិកតែងតែ មានបំណងចង់ផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានធិបតី អាល់អាសាដ ដើម្បីផ្លាស់ ប្ដូរនយោបាយដឹកនាំនៅទីនោះ ។ ប៉ុន្ដែ កម្លាំងទាហានរដ្ឋាភិបាលស៊ីរីមានការ គាំទ្រពីរុស្ស៊ីធ្វើឱ្យមានកម្លាំងកាន់តែរឹងមាំឈរជើងបានរហូតមក ទល់ពេលនេះ៕