បាញ់សម្លាប់មនុស្សដូចបាញ់ចាប នៅខេត្តមណ្ឌលគិរីយប់មិញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កាលពីវេលាម៉ោង២១ និង២៦នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ មានករណីឃាតកម្មនៅចំនុចក្រុមគែរពៅ ស្ថិតក្នុងភូមិក្លងឡែ ឃុំសុខសាន្ត ស្រុកកោះញែក បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានបាញ់ចំនួន1គ្រាប់ទៅលើជនរងគ្រោះឈ្មោះផ្លាលព្យុភេទប្រុស27ឆ្នាំ ជនជាតិព្នង រស់នៅកន្លែងកើតហេតុបណ្ដាលអោយត្រូវចំក្បាលពីក្រោយធ្លាយមកថ្ងាសស្លាប់តែម្ដង ខណះជនរងគ្រោះដេកក្នុងអង្រឹង(ជនសង្ស័យប្រើអាវុធមិនទាន់ដឹងប្រភេទអ្វី) ។ ធ្វើសកម្មភាពរួចជនសង្ស័យគេចខ្លួនបាត់ស្រមោល ដោយឡែកសាកសពត្រូវបានខាងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់៕

image1178-767x1024

image1177

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print