មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក កោះហៅបណ្តាលក្រុមហ៊ុនមួយចំនួនចូលរួមប្រជុំនៅទីស្តីការក្រសួង

ចែករំលែក៖

ភ្នំពេញ៖ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកនៃ PMU-ADB and WB MOWRAM នៅថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានធ្វើការកោះហៅបណ្តាលក្រុមហ៊ុនមួយចំនួន មកចូលរួមប្រជុំនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាសាលប្រជុំដើមត្នោត។

ជាក់ស្តែងក្រុមហ៊ុនដែលមកចូលរួមប្រជុំនៅទីស្តីការក្រសួង មានដូចខាងក្រោម៖

ក្រុមហ៊ុន Granforce របស់ប្រទេសអាឡឺងម៉ង់ និងSingapore ដែលទទួលបានសិទ្ធផ្តាច់មុខក្នុងការផ្គត់ផ្គង់ម៉ាស៊ីនបូមទឹកទំនើបឲ្យដល់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមរយៈកិច្ចសន្យា ADB IAIP CW02 Package V

និងក្រុមហ៊ុនក្នុងស្រុកដែលទទួលបាននូវកិច្ចសន្យា ADB IAIP CW02 Package I ដែលទទួលធ្វើការសាងសង់ និងធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ដែលក្រុមហ៊ុននឹងធ្វើការសាងសង់នូវស្ថានីយបូមទឹកទំនើប និងសាងសង់អាងចម្រោះទឹកកខ្វក់ឲ្យទៅជាទឹកធ្វើការប្រើប្រាស់បានឡើងវិញដោយមិនមានការប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាជន ប្រជាពលករ កសិករ និងកម្មករ ដែលជាអ្នកប្រើប្រាស់ក្នុងស្រុកស្រីសន្ធរទាំងមូល របស់ខេត្តកំពង់ចាម និងស្រុកខ្សាច់កណ្តាលទាំងមូល របស់ខេត្តកណ្តាល

ក្នុងការអញ្ជើញចូលរួមនាពេលនោះ មានដូចតទៅ

សហការីទាំងអស់ដែលអញ្ជើញមកពីអង្គភាពនានាចំណុះឲ្យក្រសួងធនធានទឹក និងឧតុនិយម

តំណាង និងក្រុមទីប្រឹក្សា ADBប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម

តំណាង DFAT និងស្ថានទូតប្រទេស Australia ប្រចាំនៅប្រទេសកម្ពុជា

ដើម្បីស្តាប់របាយការណ៍វឌ្ឍនៈភាពក្នុងការដ្ឋានប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ធ្វើការកែលម្អលើចំណុចខ្វះខាត និងចុះធ្វើការណែនាំដល់ទីកន្លែងការដ្ឋានបន្ថែមទៀត រួចហើយធ្វើការជម្រុញការងារសាងសង់ឲ្យបានឆាប់បំផុតទាន់តាមតម្រូវការរបស់ប្រទេស ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print