​សិស្ស​គុន​លោក​អេ​ភូ​ថង​ជាង​១០​នាក់​កំពុង​ហ្វឹកហាត់​នៅ​ក្លិប​ជម្រើសជាតិ​ជា​បណ្ដោះអាសន្ន​

ចែករំលែក៖

​ភ្នំពេញ​៖​ សិស្ស​គុន​លោក​អេ​ ភូ​ថង​ អតីត​កំពូល​អ្នក​ប្រដាល់​ដ៏​ល្បី​ក្នុង​ប្រទេស​ កម្ពុជា​ ប៉ុន្ដែ​លោក​បាន​បោះបង់​អាជីព​ ប្រដាល់​ដោយសារ​តែ​គ្មាន​គូប្រកួត​ និង​ វ័យ​កាន់តែ​ចាស់​ហើយ​ជំនួស​មក​វិញ​ ធ្វើ​ជា​គ្រូបង្វឹក​ចៅក្រម​អាជ្ញាកណ្ដាល​ និង​ពិធីករ​អត្ថាធិប្បាយ​កម្មវិធី​ប្រដាល់​ នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​និង​បាន​ស្នាក់​ នៅ​ជា​បណ្ដោះអាសន្ន​ក្នុង​កីឡដ្ឋាន​កង​ យោធពល​ខេ​ម​ភូមិន្ទ​ដោយ​មានការ​អនុ​ គ្រោះ​ពី​លោក​ឧត្ដមសេនីយ៍ឯក​ តែម​ ម៉ឺន​ ប្រធាន​មជ្ឈមណ្ឌល​និង​ជា​ប្រធាន​សហ​ ព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ ។​

​លោក​ អេ​ ភូ​ថង​ គ្រូបង្វឹក​ក្លិប​អេ​ភូ​ ថង​កីឡា​ដែល​មាន​សិស្ស​គុន​ជាង​១០​ នាក់​ និង​ក្រុម​គ្រួសារ​របស់​លោក​ផ្សេង​ ទៀត​ត្រូវ​បាន​ប្រធាន​មជ្ឈមណ្ឌល​ឱ្យ​រើ​ ចេញពី​បរិវេណ​កីឡដ្ឋាន​កង​យោធពល​ ខេមរភូមិន្ទ​ក្រោម​គម្រោង​រៀបចំ​របៀបរៀបរយ​រក្សា​ភាព​ស្ងប់ស្ងាត់​ ពីព្រោះ​ទី​ តាំង​មជ្ឈមណ្ឌល​ស្ដា​ត​ចាស់​នេះ​គឺជា​ក​ ន្លែ​ង​កងទ័ព​ ។​

​លោក​ អេ​ ភូ​ថង​ បាន​រើ​អីវ៉ាន់​ចេញ​ ពី​ស្ដា​ត​ចាស់​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ហើយ​បាន​ទៅ​ជួល​ផ្ទះ​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ម្ដុំ​ផ្សារ​ចាស់​ ។​ សិស្ស​ គុន​លោក​វិញ​គេ​ឃើញ​កំពុង​ហ្វឹកហាត់​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ទីលាន​ សម្រាប់​ហាត់ប្រាណ​សាធារណៈ​ផ្នែក​ខាងជើង​ជម្រាល​ជណ្ដើរ​ទីលាន​បាល់ទាត់​ ។​

​លោក​ វ៉ែន​ សុផល​ គ្រូបង្វឹក​ក្រុម​ កីឡាករ​ប្រដាល់​ជម្រើសជាតិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ដោយសារ​មើលឃើញ​ការ​ ហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី​ដែល​ជា​កូនសិស្សលោក​អេ​ភូ​ថង​នាំ​គ្នា​ហ្វឹក​ ហាត់​នៅ​ខាងក្រៅ​ពិបាក​ភ្នែក​មើល​ពេក​លោក​ក៏​អនុញ្ញាត​ឱ្យ​ពួក​គេ​ចូល​មក​ហ្វឹក​ក្នុង​ក្លិប​ជម្រើសជាតិ​បណ្ដោះអាសន្ន​ សិន​គឺ​ក្រៅពី​ម៉ោង​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ ។​

​លោក​ អេ​ ភូ​ថង​ កំពុង​ហ្វឹកហាត់​ សិស្ស​គុន​របស់​លោក​ដោយ​យកចិត្ដទុកដាក់​បានឱ្យ​ដឹង​ថា​ សិស្ស​របស់​លោក​ ទើបបាន​ហ្វឹកហាត់​នៅ​ទី​នេះ​ចំនួន​២​ថ្ងៃ​ ប៉ុណ្ណោះ​ព្រោះ​គ្មាន​កន្លែង​ឱ្យ​ពួក​គេ​ហាត់​ (​សិស្ស​)​ ដោយសារ​ទើប​រើ​ចេញពី​ កន្លែង​ចាស់​ ដូច្នេះ​បច្ចុប្បន្ន​គ្មាន​កន្លែង​ ពិតប្រាកដ​ច្បាស់លាស់​នោះ​ទេ​ ៕​

Exif_JPEG_420

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print