​មក​លេង​ផ្ទះ​មិត្ដភក្ដិ​ព្រឹក​ឡើង​ឃើញ​ស្លាប់​ក្នុង​សួនច្បារ​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ៖​ ជនបរទេស​ម្នាក់​ ត្រូវ​បាន​អ្នកបម្រើ​ការងារ​និង​ជា​អ្នក​មើល​ការ​ខុស​ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​ក្នុង​ក្រុម​ទី​ ១៤​ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ បាន​ប្រទះ​ឃើញ​ស្លាប់​ក្នុង​សួនច្បារ​ កាល​ ពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មិត្ដ​ ភក្ដិ​ និង​សមត្ថកិច្ច​មូលដ្ឋាន​។​

​តាម​ប្រភព​ពី​មេការ​មើល​ការ​ខុស​ ត្រូវ​ផ្ទះ​ជួល​ឈ្មោះ​ ផេង​ បាន​រៀបរាប់​ថា​ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​កើតហេតុ​ពេល​ ដែល​រូប​គាត់​ដើរ​ត្រួតពិនិត្យ​តាម​ផ្ទះ​ជួល​ក៏​បាន​ប្រទះ​ឃើញ​ជនបរទេស​ម្នាក់​នេះ​ ស្លាប់​ផ្ងា​ប់​មុខ​ ក្នុង​សួនច្បារ​ហើយ​គាត់​ក៏​ បាន​ស្រែកហៅ​អ្នក​ជួល​ផ្ទះ​ដែល​ជា​ជន​ បរទេស​ដូច​គ្នា​និង​ត្រូវជា​មិត្ដភក្ដិ​ជន​រង​ គ្រោះ​ឱ្យមក​ជួយ​ ប៉ុន្ដែ​មិត្ដ​ជន​រង​គ្រោះ​មិន​ ជឿ​គាត់​ទេ​ ក្រោយមក​ទើប​ចុះ​មក​មើល​ ទើប​ដឹង​ថា​ មិត្ដភក្ដិ​របស់​ខ្លួន​បាន​ស្លាប់​ ពិតមែន​។​ ជនបរទេស​ដែល​ស្លាប់​នេះ​ ឈ្មោះ​ BONO​ Jerome​ Steve​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​បារាំង​ កាន់​លិខិត​ឆ្លង​ ដែន​លេខ​១២DA-៣៦១៨២​ បច្ចុប្បន្ន​ ស្នាក់​នៅ​បឹង​កា​ឡូ​អូរ​ត្រេះ​ ស្ថិត​ក្នុងភូមិ​៦​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​។​ នៅ​យប់​កើតហេតុ​ ជន​រង​គ្រោះ​បាន​មក​ លេង​ផ្ទះ​មិត្ដភក្ដិ​ដែល​មាន​ ទីតាំង​កើត​ ហេតុ​ ស្ថិត​ក្នុង​ក្រុម​ទី​១៤​ ភូមិ​៥​ សង្កាត់​ លេខ​៤​ ក្រុងព្រះសីហនុ​។​

​តាម​ការ​បញ្ជាក់​ពី​មិត្រ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា​ នៅ​យប់​កើតហេតុ​ ជន​រង​គ្រោះ​ បាន​មក​លេង​ផ្ទះ​របស់​ខ្លួន​ហើយ​បាន​អង្គុយ​ ផឹកស្រា​រហូត​ដល់​ម៉ោងជាង​១​រំលង​អធ្រាត្រ​ទើប​ឈប់​ ហើយ​ខ្លួន​បាន​ហៅ​ជន​រង​គ្រោះ​ ចូល​សម្រាក​ក្នុងផ្ទះ​ ប៉ុន្ដែ​ជន​រង​គ្រោះ​ពុំ​ ព្រម​ឡើង​ទៅ​សម្រាក​ឡើយ​ គឺ​នៅ​អង្គុយ​ មុខ​ផ្ទះ​ម្នាក់ឯង​រហូត​ព្រឹក​ឡើង​ ទើប​ដឹង​ ថា​មិត្រ​ភក្ដិ​របស់​គាត​បាន​ស្លាប់​ ។​

​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​សន្និដ្ឋាន​ ជំហាន​ដំបូង​ថា​ ជន​រង​គ្រោះ​អាច​ស្លាប់​ ដោយសារ​គាំងបេះដូង​ឬ​ក៏​ខ្យល់គរ​ដោយសារ​ផឹកស្រា​ហើយ​មិន​សម្រាក​និង​នៅ​ជុំ​ វិញ​កន្លែង​កើតហេតុ​ពុំ​មាន​អ្វី​ដែល​សន្និដ្ឋាន​ទៅ​ជា​ករណី​ឃាតកម្ម​នោះ​ឡើយ​ ៕​

Vanna_15 copy

...

ដោយ៖ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print