​ឃាត់​ជនបរទេស​ម្នាក់​បញ្ជូន​ទៅ​ស្រុក​ព្រោះ​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ កម្លាំង​នគរបាល​ ការិយាល័យ​អន្ដោប្រវេសន៍​នៃ​ស្នងការ​ ដ្ឋា​ន​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​បញ្ជូន​ទៅ​នាយកដ្ឋាន​ អន្ដោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​បន្ដ​ ។​

​ករណី​ឃាត់ខ្លួន​ជនបរទេស​ខាងលើ​ នេះ​សមត្ថកិច្ច​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​ ១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ក្រុម​ទី​២​ ភូមិ​២​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​ សីហ​នុ​ ។​

​នគរបាល​ការិយាល័យ​អន្ដោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​ខេត្ដ​ឱ្យ​ដឹង​ថា​ ជនបរទេស​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​ KARAEYAN​ VAHAN​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ សញ្ជាតិ​ARAMENIA​ ជា​អ្នកទេសចរ​ ។​ មន្ដ្រី​ខាងលើ​ឱ្យ​ដឹង​ ទៀត​ថា​ ជនបរទេស​រូប​នេះ​កាន់​លិខិត​ ឆ្លង​ដែន​លេខ​ B.A0518317​ មាន​ សុពលភាព​ត្រឹម​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​ ២០២៤​ និង​ទិដ្ឋាការ​លេខ​ TI​ 09328949​ មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៥​ ប៉ុណ្ណោះ​ ។​ ដូច្នេះ​តាម​ការ​ ពិនិត្យ​ជាក់ស្ដែង​ខាងលើ​នេះ​ពិតជា​ហួស​ សុពលភាព​តាំងពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​ ២០១៥​ ។​

​មន្ដ្រី​ដដែល​បញ្ជាក់​ថា​ ដើម្បី​ធានា​ បានការ​គោរព​ច្បាប់​ចំពោះ​ជនបរទេស​ មក​ស្នាក់​នៅ​ឬ​មក​ធ្វើ​ទេសចរណ៍​នៅ​លើ​ ទឹកដី​ប្រទេស​កម្ពុជា​ឱ្យ​ស្រប​ទៅ​នឹង​ច្បាប់​ របស់​ប្រទេស​ សមត្ថកិច្ច​បាន​សម្រេច​ ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ខាងលើ​នេះ​ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ ដើម្បី​បន្ដ​នីតិវិធី​ ៕

sew

...

ដោយ៖ ​ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print