កម្លាំងគយចល័ត ចុះប្រតិបត្តិការចាប់ឡានសេរីទំនើបអត់ពន្ធស្ងាត់ៗ

ចែករំលែក៖

ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គេឃើញកម្លាំងគយចល័ត បានចុះប្រតិបត្តុការចាប់ឡានសេរីទំនើបៗដោយស្ងាត់ដូចជាមានការបិទបាំងព័ត៍មាន ព្រោះទំនងជាខ្លាចអ្នកសារព័ត៍មានលាតត្រដាងរឿងអំពើពុករលួយរបស់ខ្លួន ។

ជាក់ស្តែងក៏ដូចជារយៈពេលប៉ុន្មានថ្ងៃនេះ គឺកម្លាំងគយចល័តបានចុះប្រតិបត្តិការស្ងាត់ៗ ដោយឃាត់បានរថយន្ត Land Cruiser ផលលទ្ធនៅឆ្នាំ ២០១៣ ពណ៍ស គ្មានពន្ធ មួយគ្រឿង ស្ថិតនៅមូលដ្ឋាន ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ និង បានចុះបង្រ្កាបម៉ាក Land Cruiser មួយគ្រឿងទៀតដែល អត់ពន្ធ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីុ ទល់មុខ​ផ្សារបាយ័ន ខណ្ឌដូនពេញ ។

បើតាមប្រភពព័ត៍មានសំងាត់មួយ បានឲ្យដឹងថារថយន្តដែលសមត្ថកិច្ចដកហូតនេះ ម៉ាក Land Cruiser ពណ៌មាស ប្រើប្រាស់ឯកសារក្លែងក្លាយ​ ដូចជា ស្លាកលេខ៖ 2Q-5992 និងក្រដាសពន្ធផ្សេងៗទៀត ។

គួរបញ្ជាក់ផងដែរថា ករណីកម្លាំងគយចល័តចុះចាប់រថយន្តអត់ពន្ធនៅតាមផ្លូវសាធារណៈ តាមគេហដ្ឋាន ជាពិសេសនៅកន្លែងលក់តូចធំនោះ គេឃើញថាដូចជាមិនមានតម្លាភាពនោះទេ ដោយពេលខ្លះនៅពេលដែលក្រុមគយទាំងនោះចុះប្រតិបត្តិការជិះរថយន្តគ្មានស្លាកលេខផងដែរ ហើយពេលខ្លះចុះទៅចាប់ទំនិញ ឬកន្លែងលក់រថយន្តស៊េរីទំនើប បានត្រឹមតែល្អមើលនោះទេ ព្រោះមិនដែលដកហូតរថយន្តឬទំនិញទាំងនោះ គ្រាន់តែនិយាយប្រាប់អ្នកសារព័ត៍មានថាទំនិញឬរថយន្តគឺមានឯកសារត្រឹមត្រូវ ។

ប្រភពពីប្រជាពលរដ្ឋ បានបន្តទៀតថា ដោយសារតែក្រុមគយទាំងអស់នោះ ទំនងទទួលបានលាភសក្តារៈពីអ្នកលក់រថយន្តនិងទំនិញដែលគ្មានបង់ពន្ធទាំងនោះ តែបើមិនបង់ឲ្យពួកគាត់នោះទេ ច្បាស់ជាក្រុមមន្រ្តីគយទាំងនោះចុះចាប់មិនខាន់ឡើយ អញ្ចឹងហើយប្រជាពលរដ្ឋបានសូមណូពរដល់អង្គភាពប្រឆាំងអំពើពុករលួយទេដែរអាចត្រួតពិនិត្យមើលក្រុមគយទាំងនេះផង ៕

image

image

image

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print