ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា តាមការស្រាវជ្រាវរបស់នាយកដ្ឋានបានបង្ហាញថា សារទាំងនេះគឺជាសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់បុគ្គលមួយចំនួនទាក់ទងនឹងសេវាកម្មផ្សេងៗដូចជា សេវាកម្មឡាយតាមអុីនធឺណិត បង្កើន like ផ្ញើលុយ និងកម្មវិធីល្បែងអនឡាញជាដើម។
ទោះបីជាសារទាំងនេះមិនមានភ្ជាប់មកនូវជាមួយតំណភ្ជាប់ដែរធ្វើឱ្យមានហានិភ័យដល់ទូរស័ព្ទរបស់លោកអ្នកក្ដី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យអ្នកប្រើប្រាស់កុំផ្ញើសារទាំងនេះបន្ត និងសុំលុបវាចោល ដើម្បីចៀសវាងពីការបោកបញ្ឆោតមួយចំនួននិងការភាន់ច្រឡំនានាពីសំណាក់មហាជន៕
...
ដោយ៖ សិលា