សន្ទុះនៃសីលធម៌ខ្មែរ ស្រឡាញ់ខ្មែរ នៅកម្ពុជា មានទំហំធំធេងណាស់, ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីនាព្រលប់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុនបសែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើហ្វេសប៊ុកផ្លូវការ ក្នុងនោះសម្ដេចថ្លែងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ហើយសម្តេចលើកឡើងថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ស្រាប់តែមានអ្នកទ្រព្យធនធាន នៅកម្ពុជា ជួយគាំទ្រសម្ដេច ក្នុងការទិញវ៉ាក់សាំង ដើម្បីជួយដល់ប្រជាពលរដ្ឋ ។ ក្នុងនោះមានឧកញ៉ាដូចខាងក្រោម
១, អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩។
២,អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩
៣, លោកឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩។
៤,ក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រកាសបរិច្ចាគចំនួន ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស។
៥, អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ៣លានដុល្លារដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស៕

ដោយ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print