ស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានការគ្រប់គ្រងបានល្អ ទើបធនាគារកាណាឌីយ៉ា នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី៩ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា បើយោងតាមសារលិខិតរបស់រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ជម្រាប​ជូន​ អ្នក​ឧកញ៉ា​ ពុង​ ឃា​វ​សែ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ ធនាគារ​កា​ណា​ឌី​យ៉ា​ ក.អ បានឲ្យដឹងថា តាមប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ស​ម្តេ​ច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ ក្រសួងបានអនុញ្ញាតឲ្យ ធនាគារ​កា​ណា​ឌី​យ៉ា​ នឹង​ត្រូវ​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី០៩ ខែធ្នូ ​ឆ្នាំ២០២០ត​ទៅ​។ អ្វីដែលនឹងត្រូវបើកវិញនៅថ្ងៃទី០៩នេះ អាចកម្ពុជាគ្រប់គ្រងស្ថានការណ៍ចំពោះកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានការទទួលខុសត្រូវខ្ពស់។ 

ដោយឡែក​ធនាគារ​ចិន​ ដែល​ស្ថិតនៅ​ក្នុង​អគារ​កា​ណា​ឌី​យ៉ា​ ត្រូវ​បិទ​រហូត​ដល់​ថ្ងៃទី ១៧ ខែធ្នូ ​ឆ្នាំ២០២០។

ជាមួយគ្នានោះ ក្រសួងតម្រូវឲ្យបុគ្គលិក ​ដែល​ធ្វើការ​នៅ​ទីនោះ​ទាំងអស់ ​ត្រូវ​ធ្វើតេស្ត​ជា​លើក​ទី ២នៅ​ថ្ងៃទី ១៣ ខែធ្នូ​និង​លើក​ទី ៣ នៅ​ថ្ងៃទី ១៧ ខែធ្នូ​ឆ្នាំ ២០២០។ ទោះជាយ៉ាងណាក៏ដោយ សូមឲ្យប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាចូលរួម អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល។ អ្វីដែលជាមោទនភាព និងក្តីអបអរសាទរ រីករាយបំផុតនោះ ត្រង់សម្ដេចតេជោ ហ៊ុន សែន មានគម្រោងទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយប្រជាពលរដ្ឋ ក្នុងនោះសម្ដេច បានគិតរួចជាស្រេច ជាមួយក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តាមរយៈប្រសាសន៍លើកឡើងខាងលើ ក៏មានសប្បុរជន មានទ្រព្យធន អ្នកវិនិយោគ បានចូលរួមជាមួយសម្ដេច ក្នុងការជួយឧបត្ថម្ភថវិកា ទិញវ៉ាក់សាំង ហើយគាត់ធ្វើឲ្យប្រជាពលរដ្ឋមានក្តីរំភើបឥតឧបមា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print