កីឡាករប្រណាំងរថយន្តឆ្នើម Sergio Perez បានទទួលជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់គាត់នៅក្នុងការប្រណាំងរថយន្ត Formula 1 នៅឯព្រឹត្តិការណ៍ Sakhir Grand Prix កាលពីថ្ងៃអាទិត្យបន្ទាប់ពីការរង់ចាំការប្រណាំងចំនួន១៩០ លើក។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី៧ ធ្នូ ។
កីឡាករសញ្ជាតិម៉ិកស៊ិករូបនេះមិនមានក្រុមសម្រាប់ឆ្នាំក្រោយនោះទេ ប៉ុន្តែគាត់បានបង្ហាញទេពកោសល្យរបស់គាត់នៅបារ៉ែនដោយបានទទួលជ័យជម្នះនៅពីលើក្រុមលេខពីរ Esteban Ocon និង Lance Stroll នៅចំណាត់ថ្នាក់ទីបី។
កីឡាករឆ្នើមម្នាក់គឺ Carlos Sainz បានធ្លាក់ចេញពីកំពូលតារាងទាំង៣ ដោយបានចំណាត់ថ្នាក់លេខ៤ ខណៈពេលដែលមានកីឡាករប្រណាំងរថយន្តល្បីៗមួយចំនួនទៀតដូចជា Valtteri Bottas, Sebastian Vettel និង KimiRaikkonen មានត្រឹមចំណាត់ថ្នាក់ទី៨ ទី១២ និងទី១៤ប៉ុណ្ណោះ ៕ដោយ៖ភារៈ
...