ប្រធានក្រុម Sergio Ramos ចូលហ្វឹកហាត់ជាមួយក្រុម Real Madrid ក្រោយជាពីរបួសមុនប៉ះ Moncheng នៅ Champions League

ចែករំលែក៖

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយកាលពីថ្ងៃ៧ ធ្នូម្សិលមិញថា ខ្សែការពាររឹងមាំ និងជាប្រធានក្រុម កីឡាករ Sergio Ramos បានចូលហ្វឹកហាត់ក្នុងក្រុម Real Madrid វិញបន្ទាប់ពីជាពីរបួស និងបន្ទាប់ពីជ័យជម្នះរបស់ពួកគេនៅឯ Sevilla កាលពីថ្ងៃសៅរ៍។ ប្រធានក្រុមរូបនេះមានគោលបំណងវិលត្រឡប់ទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Borussia Monchengladbach ដែលជាការប្រកួតដ៏ធំមួយ ។

ខ្សែការពារ Ramos នឹងមិនចង់ខកខានការប្រកួតដែលនឹងដោះស្រាយជោគវាសនារបស់ក្រុម Real Madrid នៅ Champions League ហើយការប្រកួតនេះគឺជាអាទិភាពសម្រាប់គាត់ក្នុងការវិលត្រឡប់ចាប់តាំងពីគាត់បានរងរបួស។

លោក Zinedine Zidane អ្នកចាត់ការទូទៅក្រុម Real Madrid កំពុងតាមដានយ៉ាងដិតដល់អំពីទម្រង់របស់ Carvajal ផងដែរ។ ខ្សែការពារខាងស្តាំរូបនេះនៅតែមិនអាចជួយក្រុមក្នុងការប្រកួតកន្លងទៅ ដោយក្រុម Real Madrid ធ្វើមិនបានល្អនៅឡើយក្នុងក្របខ័ណ្ឌ Champions League ខណៈដែលកីឡាករ Fede Valverde, Mariano Diaz និង Eden Hazard នៅតែស្រពិចស្រពិលពីបង្ហាញខ្លួន​ឲ្យក្រុមនៅថ្ងៃមុខ។

...

សូមបញ្ជាក់ថា ក្រុម Real Madrid នឹងត្រូវធ្វើជាម្ចាស់ផ្ទះប៉ះជាមួយក្រុមភ្ញៀវ Borussia Monchengladbach នៅថ្ងៃទី៩ ធ្នូនេះវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ក្នុងជំនួបក្របខ័ណ្ឌ Champions League ពូលB។ ការប្រកួតនេះសំខាន់ណាស់សម្រាប់ Real Madrid ដែលកំណត់ជោគវាសនាដើម្បីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដូច្នេះក្រុមនេះត្រូវការឈ្នះជាចាំបាច់ ៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print