ផ្ទុះធុងហ្គាសម៉ាសុីនត្រជាក់បង្កជាអគ្គិភ័យឆាបឆេះក្នុងហាងយីហោយ៉ាឃុន កាយ៉ាថូស

ចែករំលែក៖

ភ្នំពេញ៖ ហាង យីហោ យ៉ាឃុន កាយ៉ាថូស មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ធុងម៉ាសុីនត្រជាក់ និងសម្ភារខាងក្នុងបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យចេញធ្វើអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែររង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុដោយសារតែផ្ទុះធុងហ្គាសម៉ាសុីនត្រជាក់នៅក្នុងហាងមួយកន្លែងដែលមានយីហោ យ៉ាឃុន កាយ៉ាថូស បានបង្កជាអគ្គិភ័យឆាបឆេះធុងម៉ាសុីនត្រជាក់និងសម្ភារនៅខាងក្នុងហាង ទើបរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានជួយទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ រហូតចេញរថយន្តជាច្រើនគ្រឿងមកដល់ចំណុចកើតហេតុដើម្បីធ្វើអន្តរាគមន៍ភ្លាមៗតែម្តង។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿងក្នុងនោះ រថយន្តរបស់ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ។ រថយន្តការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យចំនួន២គ្រឿង ប្រើបាស់ទឹកអស់២ទ្បាន។ រថយន្តរបស់ទីក្រុងជ្រោយចង្វា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។

ក្រោយពេលកើតហេតុ អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃខែឆ្នាំដដែល និង មិនបណ្តាលឱ្យនរណាម្នាក់រងរបួសក្នុងករណីនេះទេ ហើយមិនឆាបឆេះឆ្លងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលក្បែរហាងកើតហេតុឡើយ ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print