ដាក់ម៉ូទ័រខួងដីដើម្បីតទុយយោទឹកភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈដាក់ម៉ូទ័រខួងដីដេីម្បីតភ្ជាប់ទុយយោទឹកតែភ្លាត់ស្នៀតប៉ះចំខ្សែភ្លេីងដាច់រលាត់ធ្វើឱ្យឆក់​ស្លាប់ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក​ ថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០២០​ នៅចំណុចភូមិត្រពាំង​ថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។
ជនរងគ្រោះឈ្មោះកេីត​ សំនៀង​ ភេទប្រុស អាយុ២៣ឆ្នាំ​ មុខរបរដេីរតទឹក​ មានទីលំនៅ​ក្នុងសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មាន​បានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញជនរងគ្រោះនិងបុរសម្នាក់ទៀតបានបេីករ៉ឺម៉កកង់បីដឹកម៉ាស៊ីនភ្លេីងមួយគ្រឿងមកដាក់ម៉ូទ័របុកខួងដីនៅតាមចិញ្ចេីមផ្លូវដេីម្បីតទុយយោទឹក​ ខណៈកំពុងបុកខួងស្រាប់តែប៉ះខ្សែភ្លេីងដែលមានតំណទេីបឆក់បណ្តាលឲ្យស្លាប់តែម្តង។ ភ្លាមនោះប្រជាពលរដ្ឋឃេីញបែបនេះក៏នាំគ្នាជួយសង្គ្រោះដោយយកទៅកប់ដីខ្សាច់និងហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះតែជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងពិនិត្យជាក់ស្តែងហេីយបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយត្រូវខ្សែភ្លេីងឆក់ប្រាកដមែន ទេីបប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print