ភ្នំពេញ ៖ ពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល១៤គីឡូក្រាម ត្រូវបាន គេប្រទះ ឃើញវាកាត់តាមផ្លូវប្រហែលទើបចេញពីទឹកបឹងកំប្លោកត្រូវបានប្រជាពលរដ្ឋចាប់ដាក់ក្នុងទ្រុងដើម្បីទុកឱ្យអ្នកអភិរក្សសត្វមកទទួលយកទៅមើលថែ។
បង្កភាពការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុក្បែលវត្តតិក្ខប្បញ្ញោក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល ១៤គីឡូក្រាមនេះ កំពង់លួងចេញពីក្នុងទឹកបឹងកំប្លោកក្បែរវត្តតិក្ខប្បញ្ញោភ្លាមៗនោះប្រជាពលរដ្ឋបានហៅគ្នាមកជួយចាប់ដាក់ក្នុងទ្រុងហើយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូកដ្ឋានឲ្យចុះមកពិនិត្យដើម្បីយកពស់មួយក្បាលនេះប្រគល់ឲ្យខាងអភិរក្សយកទៅមើលថែ។
ពេលកម្លាំងសមត្ថកិច្ចមូលដ្ឋាន មកដល់ក៏បាន ទំនាក់ទំនងទៅខាងអភិរក្ស សត្វព្រៃមកទទួល
យកសត្វពស់ថ្លាន់មួយក្បាលនេះ យកទៅមើលថែនៅ រមណីយដ្ឋានភ្នំតាម៉ៅ៕ផេងភាព