បើករថយន្តបុកអ្នកជិះម៉ូតូរបួសធ្ងន់២នាក់រួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរស២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបររថយន្តមិនស្គាល់ម៉ាក បុកអ្នកជិះម៉ូតូឌុបគ្នាគ្រាដែលធ្វើដំណើរច្រាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៦-១៧៧ ស្ថិតនៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុលើកឡើងថា មុនដំបូងគេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង គ្មានស្លាកលេខ ធ្វើដំណើររួមគ្នាដោយមនុស្ស២នាក់ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តមិនស្គាល់ម៉ាក១គ្រឿង គ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យភាគីអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ដោយម្នាក់ដាច់ជើងខាងឆ្វេងដូចគេកាត់ និងម្នាក់ទៀតដាច់រលាត់ដៃជើង។

ប្រភពដដែលបន្តទៀតថា ភាគីខាងម៉ូតូរបួសទី-១ ឈ្មោះ ខៀវ ម៉េង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ខួងអណ្ដូង មានទីលំនៅភូមិស្វាយ ឃុំ.ស្រុកសំរោង ខេត្តតាកែវ របួស(ដាច់ជើងឆ្វេង)ធ្ងន់ និងអ្នករួមដំណើរឈ្មោះ សួន យ៉ត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករខួងអណ្ដូង មានទីលំនៅភូមិ.ឃុំជាមួយគ្នា របួស(ធ្ងន់) ។

ប្រភពដដែលបញ្ជាក់ទៀតថា អ្នកបើកបររថយន្តបង្កក្រោយកើតហេតុបានគេចបាត់ ។
បច្ចុប្បន្ន ជនរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំណែកវត្ថុតាងម៉ូតូជនរងរបួសត្រូវសមត្ថកិច្ចយកមករក្សាទុក ជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ ៕
ដោយ÷បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print