ធ្លាក់ឧទ្ធម្ភាគចក្រនៅបារាំង​ស្លាប់​ ៥នាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស​​៥នាក់ដែរបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី​៨ខែធ្នូ​នៅខេត្តSavoie ភាគអាគ្នេយ៍​នៃប្រទេសបារាំង។
ឧទ្ធម្ភាគចក្រខាងលើជារបស់​សេវាកម្មអាកាសចរណ៍បារាំង ពេលជួបគ្រោះថ្នាក់​ស្ថិតនៅកម្ពស់ ១៨០០ម៉ែត្រ ក្នុងស្រុក Bonvillard ខេត្ត Savoie មានមនុស្ស​៦នាក់​ នៅលើឧទ្ធម្ភាគចក្រ ។ មុនពេលគ្រោះថ្នាក់អាកាសយានិកបានលោតចេញទាន់ពេលវេលា។ ក្រុមជួយសង្គ្រោះជាង៤០នាក់បានទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ​ ។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីបារាំង លោកEmmanuel Macron បានប្រកាសឲ្យដឹងថា ជនរងគ្រោះស្លាប់ទាំង​៥នាក់ មាន៣នាក់ជាសមាជិកក្រុមហ៊ុនជួយសង្គ្រោះ​អាកាសចរណ៍​បារាំង(SAF) និងពីរនាក់ទៀតជាបុគ្គលិក​CRS Alpes ដែលជាអង្គភាពមួយនៃកម្លាំងប៉ូលិសបារាំង​មានឯកទេសជួយសង្គ្រោះនៅតំបន់ភ្នំAlps ។

ប្រធានាធិបតី​ម៉ាក្រុង បានរំលែកទុក្ខដល់គ្រួសារជនរងគ្រោះពីហេតុការណ៍អាក្រក់ខាងលើ។
ក្រុមហ៊ុនSAFជាក្រុមហ៊ុនឯកជនមានឧទ្ធម្ភាគចក្រ៤០គ្រឿង​ដើម្បីបំពេញតម្រូវការជួយសង្គ្រោះ​បន្ទាន់ និងដឹកជញ្ជូនអ្នកដំណើរ …៕

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print