សត្វតោ​បួនក្បាល ​ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ នៅសួនសត្វប្រទេសអេស្ប៉ាញ

ចែករំលែក៖

អន្តរជាតិ៖ សត្វតោចំនួនបួនក្បាល នៅឯសួនសត្វបាសេឡូណា ប្រទេសអេស្ប៉ាញ ត្រូវបានគេធ្វើតេស្តវិជ្ជមាន​កូវីដ១៩ ដែលក្នុងនោះមានសត្វតោញី ៣ក្បាល និងសត្វតោឈ្មោល ១ក្បាល ត្រូវបានគេធ្វើតេស្តភ្លាមៗ បន្ទាប់ពីពួកវាចេញរោគសញ្ញាដំបូងក្នុងកម្រិតស្រាល។ នេះបើយោងតាមការ​ចុះផ្សាយរបស់សារព័ត៌មាន BBC ។

ដោយឡែកបុគ្គលិកសួនសត្វពីរនាក់ ក៏ត្រូវបានតេស្តវិជ្ជមា​នជំងឺកូវីដនេះផងដែរ។ ខណៈបច្ចុប្បន្ននេះ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតភ្លាមៗដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យសត្វតោឆ្លង​កូវីដ១៩ ប៉ុន្តែវាត្រូវបានគេរំពឹងថា សត្វតោទាំង ៤ក្បាលនេះប្រហែលជាមាន​ជាប់ទាក់ទងជាមួយនឹងបុគ្គលិក ដែលឆ្លង​កូវីដ១៩នោះហើយ។

គួរបញ្ជាក់ថា បើតាមការរាយការណ៍របស់អ្នកមើលថែសួនសត្វ បានបញ្ជាក់ថា  ការធ្វើតេស្តទៅលើតោទាំង ៤ក្បាលនេះ មានលក្ខណៈ និងវិធីសាស្រ្តដូចគ្នាទៅនឹងមនុស្ស ហើយពួកវាកំពុងត្រូវបានគេព្យាបាល ​ក៏ដូចជាមានការតាមដានយ៉ាងដិតដល់ផងដែរ៕ដោយ៖ស តារា

សួនសត្វបាសេឡូណា ប្រទេសអេស្ប៉ាញ

តោឈ្មោល Kiumbe ដែលត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ ១៩

...

តោញីមួយក្នុងចំណោមតោញីទាំង ៣ ​ ដែលឆ្លងវីរុសកូវីដ ១៩

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print