ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនបានករណីឆក់យកទូរស័ព្ទដៃពីជនរងគ្រោះមិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង២១និង៤០នាទី
ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខសាលារៀនវរសវើល ផ្លូវបេតុង ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ម៉ែន ច័ន្ទវីរៈ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកម្នាក់ទៀតឈ្មោះ ប៊េន កំពុងគេចខ្លួន។
ជនសង្ស័យរូបនេះបានធ្វើសកម្មកភាពឆក់យកទូរស័ព្ទដៃមិនបានសម្រេចពីជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណ ព្រោះទៅបាត់ក្រោយពេលកើតហេតុ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា