អុីរ៉ង់​ចាប់ខ្លួនមនុស្សជាច្រើនសង្ស័យជាប់ពាក់ព័ន្ធការធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូ

ចែករំលែក៖

កម្លាំងសន្តិសុខអុីរ៉ង់បានចាប់ខ្លួន ជនសង្ស័យជាច្រើនរូប​ជាប់ពាក់ព័ន្ធការធ្វើឃាត​បិតាបច្ចេកវិទ្យាបរមាណូរបស់អុីរ៉ង់ លោក ​Mohsen Fakhrizadeh។
ការចាប់ខ្លួនត្រូវបានធ្វើឡើង ក្រោយពេលកម្លាំងសន្តិសុខអុីរ៉ង់ បានកំណត់អត្តសញ្ញាណជនសង្ស័យមួយចំនួនចូលរួម ធ្វើឃាតលោក​Mohsen Fakhrizadeh ។ ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់បណ្តាញព័ត៌មានISNA របស់អុីរ៉ង់កាលពីថ្ងៃទី៨ ខែធ្នូ លោក Hossein Amir Abdullahian ​ជំនួយការពិសេសទទួលបន្ទុកកិច្ចការអន្តរជាតិ​របស់ប្រធានរដ្ឋសភាអុីរ៉ង់​បានបញ្ជាក់ថា​​ អ្នកដែលនៅពីក្រោយការធ្វើឃាតអ្នកឯកទេសវិទ្យាសាស្ត្របរមាណូ​អុីរ៉ង់​នោះ អុីរ៉ង់នឹងតបតវិញសមស្របបំផុត។
លោក​Hossein Amir Abdullahian មិនបានបញ្ជាក់ថា ជនសង្ស័យរូបណាខ្លះត្រូវបានចាប់ខ្លួននោះឡើយ​ ហើយមានប៉ុន្មាននាក់ត្រូវបានចាប់ខ្លួននោះដែរ​ គឺរក្សាជារឿងសម្ងាត់រហូតដល់ការស្រាវជ្រាវបានបញ្ចប់។
កាលពីថ្ងៃទី​២៧ខែវិច្ឆិកា ក្បួនរថយន្តរបស់លោក Fakhrizadeh រងការធ្វើឃាតនៅ​ស្រុកAbsard
ជាយក្រុយភាគខាងកើតរដ្ឋធានីតេអេរ៉ង់​។ រដ្ឋាភិបាលអុីរ៉ង់ បានទម្លាក់កំហុសទៅលើអុីស្រាអែលជាអ្នកវាយប្រហារ ហើយកាំភ្លើងដែលបាញ់សម្លាប់​អ្នកវិទ្យាសាស្ត្រ គឺផលិតក្នុងប្រទេសអុីស្រាអែល៕

...

រូបភាព៖ Reuters/WANA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print