លោកស្រី Kamala Harris ក្លាយជា​ស្ត្រីមានឥទ្ធិពលបំផុតទី​៣​លើពិភពលោក

ចែករំលែក៖

ជាបុគ្គលដែលពិភពលោក មិនស្គាល់ បណ្តាញព័ត៌មានជុំវិញពិភពលោកក៏មិនចាប់អារម្មណ៍នោះឡើយ​ប៉ុន្តែ​​ក្នុងរយៈពេល ជាង​១ខែចុងក្រោយ​ដែលបានជ្រើសរើសជាដៃគូរបស់លោកបៃឌិន ជាបេក្ខភាពអនុប្រធានាំធិបតីអាមេរិក លោកស្រី Kamala Harris ក្លាយជាបុគ្គលល្បីបំផុតនាពេលបច្ចុប្បន្ន។ ពិសេសគឺក្រោយពេលជាប់ឆ្នោតជាអនុប្រធានាធិបតី​បានជួយឲ្យលោកស្រី ស្ថិតនៅក្នុងចំណោមស្ត្រីទាំង​១០០រូប ល្បីបំផុតលើពិភពលោកឆ្នាំ​២០២០។

តាមទស្សនាវដ្តីForbesដែលបានប្រកាសបញ្ជីឈ្មោះស្ត្រីទាំង​១០០រូបមានឥទ្ធិពលបំផុតលើពិភពលោកក្នុងឆ្នាំ​២០២០។ ក្នុងបញ្ជីឈ្មោះនោះ មានប្រមុខដឹកនាំប្រទេសដែលជាស្ត្រី អ្នកជំនួញ​ សកម្មជនសង្គម សិល្បៈ មកពី៣០ប្រទេសមានឈ្មោះក្នុងបញ្ជីស្ត្រីឥទ្ធិពលបំផុតឆ្នាំ​២០២០។
តាមបញ្ជីឈ្មោះរបស់​Forbes អនុប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីរបស់អាមេរិកគឺលោកស្រី Kamala Harris ឈរលំដាប់ទីបី​លើពិភពលោក​ក្នុងបញ្ជីឈ្មោះបុគ្គលមានឥទ្ធិពលបំផុត​ បន្ទាប់ពី អធិការបតីអាល្លឺម៉ង់​លោកស្រី Angela Merkel ​និងប្រធានធនាគារអឺរ៉ុបលោកស្រី Christine Lagarde ជនជាតិបារាំង​ ។
តាមទស្សនាវដ្តី Forbes បានផ្សាយថា ឆ្នាំនេះជាលើកទី​១៧ ហើយ ដែលបានជ្រើសរើសស្ត្រីមានឥទ្ធិពលបំផុតលើពិភពលោក​​ មកពី​៣០ ប្រទេស ក្នុងនោះមានប្រមុខដឹកនាំ ១០ ប្រទេសជាស្ត្រី​ និង​CEO ៣៨រូប ​ និងសិល្បការិនី​៥​រូប​ ព្រមទាំងស្ត្រីដែលមានឥទ្ធិពលផ្សេងៗទៀត ជាច្រើន ពិសេសគឺអ្នកនយោបាយ។
ក្រៅពីនេះនាយករដ្ឋមន្ត្រីនូវែលសេឡង់​ លោកស្រី​Jacinda Ardern និងប្រធាន​រដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ព្រមទាំងមេដឹកនាំកោះតៃវ៉ាន់ក៏ស្ថិតនៅក្នុង ចំណោមស្ត្រីល្បីទាំង​១០០រូបផងដែរ៕ ដោយ៖ធីរីណា

...

រូបថត៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print