លោក ឯម ច័ន្ទមករា រហូតមកដល់ពេលនេះគណនី Facebook របស់ខ្ញុំបាទឈ្មោះ Makara Chan Em (Account-Profile) ដែលក្រុមអគតិបានលួចយកទៅកាន់កាប់នោះ នៅមិនទាន់អាចយកមកគ្រប់គ្រងវិញបានជាស្ថារពនៅឡើយទេ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក ឯម ច័ន្ទមករា ជារដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រហូតមកដល់ពេលនេះគណនី Facebook របស់ខ្ញុំបាទឈ្មោះ Makara Chan Em (Account-Profile) ដែលក្រុមអគតិបានលួចយកទៅកាន់កាប់នោះ នៅមិនទាន់អាចយកមកគ្រប់គ្រងវិញបានជាស្ថារពនៅឡើយទេ។ លោកបានប្រកាសតាមរយៈ អង្គភាព នគរដ្រេហ្គន ថា ខ្ញំបាទ ឯម ច័ន្ទមករា ជារដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងបងប្អូនក្នុងបណ្តាញសង្គមមេត្តាជ្រាបថា រហូតមកដល់ពេលនេះគណនី Facebook របស់ខ្ញុំបាទឈ្មោះ Makara Chan Em (Account-Profile) ដែលក្រុមអគតិបានលួចយកទៅកាន់កាប់នោះ នៅមិនទាន់អាចយកមកគ្រប់គ្រងវិញបានជាស្ថារពនៅឡើយទេ។

បងប្អូនមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ និងក្រុមការងាររបស់ក្រុមហ៊ុន Facebook កំពុងព្យាយាមជួយខ្ញុំបាទដើម្បីយក គណនី account Profile របស់ខ្ញុំបាទមកគ្រប់គ្រងវិញ។

គួរបញ្ជាក់ផងដែរថា នៅជំហ៊ានដំបូងនេះក្រុមការងារបានស្រាវជ្រាវរកឃើញអ៉ីម៉ែលថ្មីដែលក្រុមអនាមិកបានលួយយកទៅប្រើជំនួសអ៉ីម៉ែលចាស់របស់ខ្ញុំបាទនោះហើយ។ គិតមកដល់ម៉ោងនេះ ក្រុមអនាមិកនោះ នៅអាចគ្រប់គ្រង គណនី account Profile បានដដែរ។

ខ្ញុំបាទសូមថ្កោលទោសចំពោះជនអនាមិកដែលបាន Hack ហ្វេសបុករបស់ខ្ញុំបាទ ហើយអំពាវនាវដល់សមត្ថកិច្ចជំនាញឱ្យជួយស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនល្មើសមកផ្តន្ទាទោស៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print