រថយន្តម៉ាសដាបុកជាមួយរថយន្តកែច្នៃស្លាប់បុរសម្នាក់ក្នុងកាប៊ីនយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរស​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​ម៉ា​ស្ដា( mazda ) ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ខ​.​ម បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណ:បើករថយន្ត បុករថយន្តកែច្នៃ ដែលបើកបរបញ្ច្រាសទិសគ្នានៅរសៀល ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ ត្រង់ចំណុចអូរថ្មដាប់ ក្នុងភូមិ​បឹងមាលា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

មន្រ្តីនគរបាលចរាចរណ៍ ស្រុកស្វាយលើ បានឲ្យដឹងថា រថយន្ត​ម៉ាក mazda ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ២ ៨០៦៥ បើកបរ​ដោយ​ឈ្មោះ ព្រឹក រ៉ែ​ម ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។ រថយន្តនេះបើកបរពីទិសខាងកើត ទៅ​ទិស​ខាងលិច  ។ រីឯ​រថយន្តច្នៃ គ្មាន​ស្លាក​លេខ បើកបរ​បញ្ច្រាសទិស​គ្នា បាន​បុក​ជាមួយ​រថយន្ត mazda នេះបណ្តាលឲ្យអ្នកបើកបររថយន្ត បាបានស្លាប់នៅក្នុងកាប៊ីនរថយន្តយ៉ាងអាណោចអាធ័មតែម្តង។ ចំណែក អ្នកបើកបរ រថយន្តច្នៃ គេចខ្លួនបាត់​ដែលមកដល់ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកម្ចាស់រថយន្តច្នៃឲ្យមកទទួលខុសត្រូវក្នុងករណីនេះ៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print