ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមចំណែកបរិច្ចាគនូវថវិកាមួយចំនួន ជូនរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរ ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

ក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិយើង ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូលរួមចំណែកបរិច្ចាគនូវថវិកាមួយចំនួន ដែលទទួលបានទឹកប្រាក់សរុបចំនួន ៥,៦៩៩ដុល្លារ (ប្រាំពាន់ ប្រាំមួយកៅសិបប្រាំបួនដុល្លារ) និង ២៦,៤៧៥,០០០រៀល (ម្ភៃប្រាំមួយលាន បួនរយចិតសិបប្រាំពាន់រៀល) ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។

ថវិកាដែលប្រមូលបាននេះ ត្រូវយកទៅបានប្រគល់ជូន​ ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី៕

ដោយ៖ សិលា

 

 

 

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print