រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក​ ចោទប្រកាន់មហាវិទ្យាល័យនៅអាមេរិកទទួលជំនួយពីចិន

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេស អាមេរិក លោកMike Pompeo បានចោទប្រកាន់សកលវិទ្យាល័យ​ និងមហាវិទ្យាល័យនានានៅអាមេរិក បានទុកឲ្យចិន លួចបច្ចេកវិទ្យា​​ និងវិទ្យាសាស្ត្រ របស់ទីក្រុងវ៉ាស៊ីនតោន​ តាមរយៈការផ្តល់ជំនួយជាច្រើនពីទីក្រុងប៉េកាំង​។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោកMike Pompeo កាលពីថ្ងៃទី​ខែធ្នូ បានបញ្ជាក់ថា​«សាលារៀននៅអាមេរិក កាន់តែ​អាក្រក់ជាងនេះ ដោយសារតែទទួលប្រាក់ជំនួយពីចិន»

រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ទៀតថា   ចិនកំពុងតែបំពុលវិស័យអប់រំនៅអាមេរិក។ ជាមួយគ្នានោះ លោកMike Pompeoបានស្នើឲ្យមានវិធានការទប់ស្កាត់និស្សិតមកពីចិន ។

តាមតួលេខរបស់ក្រសួងអប់រំ​អាមេរិក ដែលលោកMike Pompeoបានលើកឡើង គឺចាប់តាំងពីឆ្នាំ​២០១៣មក  បណ្តាសាលារៀននៅអាមេរិកទាំងមហាវិទ្យាល័យ ទទួលបាន​ប្រាក់ជំនួយពីចិនដល់ទៅ​,ពាន់លានដុល្លារអាមេរិក​។

ដើមឆ្នាំ ២០២០នេះ  អាមេរិកបានស្នើរឲ្យ​បណ្តាសាលារៀននិងមហាវិទ្យាល័យ ផ្តល់របាយការណ៍ ពាក់ព័ន្ធក្រុមនិស្សិតចិន។ ទំនាក់ទំនងអាមេរិកនឹងចិន កាន់តែអាក្រក់​​ក្នុងរយៈពេលជិត​ឆ្នាំកន្លងមក​ តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក​។ ពិសេសគឺក្រោយពេល ការឆ្លងរាលដាលវីរុសកូវីដ-១៩នៅលើពិភពលោកកាន់តែខ្លាំង ក្នុងនោះនៅលើទឹកដីអាមេរិក៕

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print