តំណាង លោក ហ៊ុន ម៉ានី បានយកថវិកា ចំនួន ១២៥ ០០០ ដុល្លារអាមេរិក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការចាត់តាំងពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ លោក គីម រិទ្ធី លោក នួន ផារ័ត្ន និង លោកស្រី ដាំ ដារីនី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលស.ស.យ.ក. បាននាំយកថវិកាដែលទទួលបានមកពីការចូលរួមវិភាគទានពីសមាជិក សមាជិការ ស.ស.យ.ក. ទូទាំងប្រទេស និងសប្បុរជននានា ចំនួន ១២៥ ០០០ ដុល្លារអាមេរិក តាមរយៈលោក សេង ទៀង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ-១៩។

ការចូលរួមយ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. និងសប្បុរសជននានា មិនថាតិចក្តី ច្រើនក្តី គឺបានបង្ហាញពីឆន្ទៈ និងស្មារតីសាមគ្គីយ៉ាងមុតមាំក្នុងនាមមហាគ្រួសារខែ្មរ គឺតែងតែចេះជួយគ្នាក្នុងគ្រាលំបាក។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី តែងបង្កើតនូវពាក្យស្លោកមួយ ដែលមានន័យបំផុត ក្នុងការបំផុសគំនិតឱ្យខ្មែរស្រលាញ់ខ្មែរ ចេះជួយគ្នា រួបរួមគ្នា ក្នុងនោះលោកតែងលើកឡើងថា”ចេះជួយគ្នាក្នុងគ្រាលំបាក”៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print