និស្សិត​កូរ៉េខាងត្បូង​ម្នាក់ ក្នុងសម័យ​កូ​វីដ​-១៩ យក​ម៉ាស់​គេ​បោះចោល​ច្រើនសន្ធឹក​ ទៅច្នៃធ្វើជា​កៅអីអង្គុយ

ចែករំលែក៖

អន្តរជាតិ៖ យ៉ាងដែរចំពោះនិស្សិត​កូរ៉េខាងត្បូង​ម្នាក់ ផ្នែក​រចនា​គ្រឿងសង្ហារឹម ខណៈដែលរូបគេធុញទ្រាន់​នឹង​សំរាម​រប៉ាត់រប៉ាយក្នុងសម័យ​កូ​វីដ​-១៩ ហើយ​វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់​ព្រោះម៉ាស់ទាំងនោះត្រូវបាន​គេ​ប្រើ​រួចយកទៅបោះចោល​ច្រើនសន្ធឹក ស្រាប់តែនិស្សិតរូបនេះ បាន​បង្កើត​ដំណោះស្រាយ​ល្អ​សម្រាប់​បរិស្ថាន​មួយ តាមរយៈ​ការយក​ពួកវា​ទៅ​ច្នៃ​ធ្វើ​កៅអីអង្គុយ​។

និស្សិត​កូរ៉េខាងត្បូង​រូបនេះ ឈ្មោះ Kim Ha-neul អាយុ​២៣​ឆ្នាំ ផ្នែក​រចនា​គ្រឿងសង្ហារឹម បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «​ប្លា​ស្ទិ​ក គឺអាច​កែច្នៃ​ឡើងវិញ​បាន ដូច្នេះ​ហេតុអ្វី​យើង​មិន​កែច្នៃ​ម៉ាស់​ឡើងវិញ ដែល​ពួកវា​ក៏​ផលិតឡើង​ដោយ​ប្លា​ស្ទិ​ក​ដែរនោះ​»​។ និស្សិត មុននឹង​អះអាងថា ម៉ាស់​ភាគច្រើន​ផលិតឡើង​ដោយសារ​ធាតុ​បា្ល​ស្ទិ​ក​ម្យ៉ាង​ឈ្មោះថា Polyprophylene ។

​និស្សិត Kim បានបញ្ជាក់ទៀតថា សម្រាប់​ផលិត​ចេញ​កៅអីអង្គុយ​មួយ ត្រូវការ​ម៉ាស់​១៥០០​សន្លឹក​។ ដើម្បី​ផ្គត់ផ្គង់​ផលិត​កម្មនេះ និស្សិត Kim កាលពីខែមិថុនាកន្លងទៅ រូបគេបានដាក់​ប្រអប់​ប្រមែប្រមូល​ម៉ាស់​មួយ​នៅ​សាលារៀន​ខ្លួន សកល​វិទ្យាល័យ​សិល្បៈ និង​រចនា Kaywon ក្នុង​ទីក្រុង Uiwang ភាគខាងត្បូង​នៃ​រដ្ឋធានី​សេ​អ៊ូ​ល ។ ហើយ​មកដល់ពេលនេះ និស្សិត​រូបនេះ ប្រមូលបាន​ម៉ាស់​គេ​ប្រើ​រួច ១​ម៉ឺន​សន្លឹក ហើយក៏​ទទួលបាន​ម៉ាស់​ខ្វះ​គុណភាព​ជាង​១​តោន​ទៀត​ពី​រោងចក្រ​ផងដែរ​។

​ដូច្នេះ​និស្សិតផ្នែក​រចនា​គ្រឿងសង្ហារឹម បានគូសបញ្ជាក់ថា ម៉ាស់​ដែលគេ​ប្រើ​រួច អាចជា​សម្បុក​នៃ​វីរុស ប៉ុន្តែគាត់បាន​រក្សា​ពួកវា​យ៉ាងហោច​៤​ថ្ងៃ​ក្នុង​ស្ដុក​ខ្លួន ដើម្បី​កាត់បន្ថយ​ហានិភ័យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ក្រោយ​ដល់​ថ្ងៃ​កំណត់ និស្សិត Kim ដោះ​ខ្សែ​និង​ជ័រ​ខ្លះ​ចេញ ហើយ​ដុត​រំលាយ​វា​នៅ​សីតុណ្ហភាព​៣០០​អង្សា​សេ​។

​សូមជម្រាបថា ជាក់ស្តែងលទ្ធផល​ចេញមក គឺ​រូបគេ​ទទួលបាន​កៅអីអង្គុយ​ជើង​៣ កម្ពស់ ៤៥​សង់ទីម៉ែត្រ ដែល​កែច្នៃ​ឡើងវិញ​ពី​ម៉ាស់​គេ​ប្រើ​រួច​ពណ៌ ស ផ្កាឈូក ខៀវ និង​ខ្មៅ ហើយ​និស្សិត Kim ក៏បាន​ដាក់​បង្ហាញ​ពួកវា​សកល​វិទ្យាល័យ​ខ្លួន​ផងដែរ​។​

​លើសពីនេះទៅទៀត និស្សិតវ័យម្នាក់រូបនេះ សង្ឃឹម​ផលិត​គ្រឿងសង្ហារឹម​ផ្សេងទៀត​ពី​ម៉ាស់​គេ​ប្រើ​រួច​នេះ ដូចជា៖ តុ ឬ​អំពូល​ភ្លើង​ជាដើមហើយ​រូបគេ ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ឯកជន​កែច្នៃ​ម៉ាស់​គេ​ប្រៃ​រួច​ឡើងវិញ​ផងដែរ ។

គួរបញ្ជាក់ថា បើយោងតាម​ទិន្នន័យ​រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុង​ខែកញ្ញាកន្លងទៅ​ ក៏បានផលិត​ម៉ាស់​ជាង​១​ពាន់​លាន​សន្លឹក​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​ផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print