អ្នកវិនិយោគកម្ពុជានិងសិង្ហបុរីរួមគ្នាសង់អគារពាណិជ្ជកម្មThe Gate Wayកម្ពស់៣៦ជាន់

ចែករំលែក៖

ភ្នំពេញ៖គម្រោងសាងសង់អគារពាណិជ្ជកម្មកម្ពស់៣៦ជាន់«The Gate WayProjcct»ដែលជាការសហការរួមគ្នារវាង ក្រុមហ៊ុនTACC Corp.,Ltd នៃប្រទេសសិង្ហបុរីនឹងក្រុមហ៊ុនអាល់ហ្វាខុនស្ត្រាក់សិនរបស់កម្ពុជានឹងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី១ឆ្នាំ២០១៦ហើយ។ អគារនេះគ្រោងនឹងសាងសង់ឲ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាង មុខនេះ ។

2051277367565691512bced

ទន្ទឹមនឹងស្ថិរភាពនយោបាយរឹងមាំជាមួយកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះបានធ្វើឲ្យវិនិយោគិនខ្មែរនិងបរទេសកាន់តែច្រើនឡើងៗបានចូលមកបោះទុនវិនិយោគនៅលើវិស័យខុនដូនិងការិយាល័យប្រណីតៗរបស់ខ្លួននៅរាជធានីភ្នំពេញជាបន្តបន្ទាប់នា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោង ថ្មីខាងលើនេះត្រូវបានប្រារព្ធពិធីប្រកាសបើកដំណើរការជាផ្លូវការកាលពីរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។

គម្រោងThe Gate Way Project នេះគឺជាគម្រោងអគារការិយាល័យពាណិជ្ជកម្មទំនើបប្រភេទA និងលំនៅឋានស្នាក់នៅ រួមដ៏ល្អប្រណីតកម្រិតអន្តរជាតិដែលមានក្នុងប្រទេសសិង្ហបុរីបានបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូងនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅតំបន់ជាប់ស្ពានអាកាស៥មករា ។

លោក Neo Tiam Boon នាយកប្រតិបត្តិក្រុមហ៊ុន TACC Corp Sin- gapore បានឲ្យដឹងនៅក្នុងពិធីប្រកាសបើកគម្រោងនោះថា គម្រោងThe Gate Way នេះមានទីតាំងស្ថិតនៅជិតផ្លូវឡើងខាងកើតស្ពានអាកាស៥មករាតាមបណ្តោយមហាវិថីសហពន្ធ័រុស្សីដែលជាផ្លូវឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី១ឆ្នាំ២០១៦ហើយគ្រោងរួច រាល់ជាស្ថាពរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ដោយសាងសង់លើផ្ទៃដីទំហំ៦០៤០ម៉ែត្រការ៉េដែលមានអគារខាងមុខជាការិយាល័យប្រណីតមានកម្ពស់៣៦ជាន់ស្មើនឹង២៩៩ យូនីត និងអគារខាងក្រោយជាអគារ Resi- dence Hall ដែលមានលំនៅឋានដ៏ប្រណីតប្រកបដោយផាសុកភាពមានកម្ពស់៣៩ជាន់ស្មើនឹង៥៧២យូនីត។

លោកNeo Tiam Boon បានចាត់ទុកកម្ពុជាជាទីផ្សារអចលនទ្រព្យដែលមានភាពរស់រវើកជាទីបំផុតដែលជំរុញឲ្យក្រុមហ៊ុនធំៗក៏ដូចជាក្រុមហ៊ុន TACC Corp.,Ltd មានការចាប់អារម្មណ៍ហើយចូលរួមអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជានៅក្នុងវិស័យសំណង់អចលនទ្រព្យនេះ។

លោកស្រី ខា ឡេង អគ្គនាយិកាក្រុមហ៊ុនអាល់ហ្វាខុនស្ត្រាក់សិនដែលជាដៃគូក្នុងការសាងសង់គម្រោងខាងលើបានលើកឡើងដែរថា អាល់ហ្វាខុនស្ត្រាក់សិនមាន បទពិសោធន៍ជាច្រើនឆ្នាំមកហើយខាងផ្នែក អចលនទ្រព្យនិងសំណង់ ។ លោកស្រី បានបន្តថា «យើងសហការគ្នាដោយភាពជឿជាក់និងជាដៃគូយុទ្ធសាស្ត្រសម្រាប់វិនិយោគបង្កើតគម្រោងThe Gate Way ដើម្បីបំពេញជាតម្រូវការសម្រាប់ការិយាល័យ ពាណិជ្ជកម្មប្រភេទA និងលំនៅឋានប្រណីតប្រកបដោយគុណភាពកម្រិតអន្តរជាតិ»។

បើតាមលោកស្រី ខា ឡេងថា គុណសម្បត្តិ នៃការរស់នៅបែបខុនដូ និងកន្លែងធ្វើការ ទំនើបនោះនឹងធ្វើឲ្យជីវិតរស់នៅកាន់តែទាន់សម័យនិងផ្តល់នូវជីវិតពោរពេញដោយភាពសប្បាយរីករាយប្រកបដោយផាសុកភាព សុវត្ថិភាព ។ ក្រុមហ៊ុនTACC Corp.,Ltd ជាក្រុមហ៊ុនមួយមានបទពិសោធន៍ជាង៤០ឆ្នាំនៅលើវិស័យអភិវឌ្ឍន៍អចនលទ្រព្យនិងការសាងសង់ការិយាល័យដ៏ទំនើបៗដែលទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសិង្ហបុរី ៕

...

ដោយ៖ ភារក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print