ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់មានសិល្បករជា ល្បីឈ្មោះចំនួន២នាក់គឺតន្រ្តីករផ្នែកវីយូឡុងលោកគ្រូចេវ និងអ្នកលេងសូឡូឈ្មោះចៅពេជ្របានរងរបួសធ្ងន់ធ្ងរក្នុងហេតុការក្រឡាប់រថយន្តមួយកាលពីល្ងាថ្ងៃទី១៨ខែកុម្ភៈនៅតំបន់អូពងមាន់ក្នុងខេត្តមណ្ឌលគិរី។ អ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបញ្ជូនមកសង្គ្រោះភ្លាមៗនៅរាជធានីភ្នំពេញខណៈអ្នករបួងស្រាល៤នាក់ផ្សេងទៀតត្រូវបានសង្គ្រោះនិងសម្រាកនៅខេត្តមណ្ឌលគិរី។
ក្នុងហេតុការក្រឡាប់រថយន្តនេះត្រូវបានគេដឹងថាមានសិល្បករចំនួន៦នាក់ក្នុងនោះមានអ្នករងរបួសធ្ងន់ខាងលើ រួមទាំងតារាចម្រៀងស្រីអ្នកស្រី ហ៊ឹម សុភីផងដែរដែលពួកគេបានចេញដំណើរពីភ្នំពេញដើម្បីចូលរួមពិធីជប់លៀងឡើងកាន់តំណែងថ្មីរបស់ចៅហ្វាយខេត្តមណ្ឌលគិរី នៅទីរួមខេត្តមណ្ឌលគិរី ប៉ុន្តែមិនទាន់បានដល់គោលដៅផងគឺនៅម៉ោងប្រមាណ១រសៀលថ្ងៃកើតហេតុ ក៏ជួបគ្រោះថ្នាក់រហូតក្រឡាប់រថយន្តតែម្តង។ រយន្តដែលគ្រោះថ្នាក់ត្រូវបានគេស្គាល់ថាម៉ាក Highlander ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ២R-៥៩៦៩ ជារយន្តរថយន្តរបស់លោកគ្រូចេវ ហើយលោកគ្រូចេវក៏ជាអ្នកបើករថយន្តផងដែរ។
បើតាមការបញ្ជាក់របស់តារាចម្រៀង ឈួន សុវណ្ណឆៃបញ្ជាក់ថា អ្នករងរបួសទាំងពីរនាក់ដែលរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេមា ដែលមកដល់ភ្នំពេញប្រមាណម៉ោងជាង៩យប់ទៅហើយ។ នាងបញ្ជាក់ថា ក្នុងចំណោមសិល្បករទាំង៦នាក់គឺគ្រូចេវមានសភាពធ្ងន់ធ្ងរជាងគេគឺបាក់ឆ្អឹងក និងបាក់ឆ្អឹងខ្នង ហើយក្រុមគ្រួសារអាចនឹងបញ្ចូនទៅព្យាបាលនៅប្រទេសវៀតណាមនៅពេលខាងមុខនេះផងដែរ ដែលក្រុមគ្រួពេទ្យអាចព្រួយបារម្ភពីអាការៈដែលអាចឈានដល់ពិការភាពប្រសិលបើមិនព្យាបាលទាន់ពេលវេលានោះ៕
https://www.facebook.com/nkdnews/videos/524141621078910/
ដោយ៖ វឌ្ឍនា