មន្រ្តីជាន់ខ្ពស់កម្ពុជាប្រចាំនៅជប៉ុន ប្រាប់ថា៖ ពលរដ្ឋខ្មែរដែលជាប់គាំងនៅជប៉ុន ដោយសារកូវីដ-១៩ បើលិខិតឆ្លងដែនអស់សុពលភាពអាចស្នើសុំលិខិតឆ្លងដែនធម្មតាថ្មី

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ បានបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋខ្មែរនៅបរទេស ដែលកំពុងជាប់គាំងដោយសារជំងឺឆ្លងកូវីដ១៩ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនធម្មតាដែលអស់ ឬជិតអស់សុពលភាពប្រើប្រាស់ អាចបំពេញបែបបទស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ ឬស្ថានកុងស៊ុលកិត្តិយសកម្ពុជានៅ Osaka, Nagoya, Fukuoka, និង Sendai​

ជាក់ស្តែងនៅក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ដូចខាងក្រោម៖

បែបបទនៃការស្នើសុំ

បំពេញពាក្យស្នើសុំលិខិតឆ្លងដែនធម្មតាថ្មី (អាចទាយយកពីគេហទំព័រស្ថានទូត)

ភ្ជាប់មកជាមួយនូវឯកសារដូចបានកំណត់ក្នងពាក្យស្នើសុំខាងលើ

សូមបញ្ជាក់ជូនថា សាមីជនត្រូវបង់កម្រៃសេវាទៅតាមការកំណត់របស់រដ្ឋ តាមរយៈអាណាព្យាបាល ឬសមាជិកក្រុមគ្រួសារដែលតម្រូវទៅបំពេញបែបបទជំនួស នៅនាយកដ្ឋានលិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការស្នើសុំលិខិតឆ្លងដែនធម្មតា សូមផ្ញើរសារចូលទំព័រFacebook របស់ស្ថានទូត ឬទំនាក់ទំនងលេខទូរសព្ទ០៨០ ៤៦៨៩ ៩៣៧៤ (រៀងរាល់ថ្ងៃ និងម៉ោងធ្វើការ)៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print