ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៥ៈ០០នាទី ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនបានបញ្ជូនជនសង្ស័យ០៣នាក់ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ។ សូមបញ្ជាក់នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុអហត្ថស្រុកព្រៃនប់ចំនួន ០៦នាក់ ដឹកនាំដោយលោកអ/ឯក ម៉ែន វណ្ណា មេ/រង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ស្ថិតក្នុងភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
១.ឈ្មោះ ស៊ុំ សៀ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។
-ទីលំនៅ ភូមិអូរឧកញ្ញ៉ាហេង ឃុំអូឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២.ឈ្មោះ មឿង នឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ។
-ទីលំនៅ ភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៣.ឈ្មោះ ចង់ ប៊ុនចាប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
-ទីលំនៅ ភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
*វត្ថុតាងរួមមាន
_ ម្សៅសថ្លាចំនួន៣០កញ្ចប់ ស្មើនឹង៣៤១ក្រាម។
_ ទូរស័ព្ទដៃចំនួន ០១គ្រឿង
_ ដបជក់ចំនួន ០១
_ ដែកកេះចំនួន ០១
_ លុយចំនួន ១០មុឺនរៀល៕ ឆ្លាម សមុទ្រ