John Higgins បានបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងកម្មវិធីប្រកួតស្នូកឃ័រScottish Open

ចែករំលែក៖

កីឡាករJohn Higgins បានចាកចេញពីការប្រកួតស្នូកឃ័រកម្មវិធីScottish Open មុនគេបន្ទាប់ពីចាញ់ការប្រកួតជុំទី២ជាមួយកីឡាករថៃNoppon Saengkham 

កីឡាករថៃដែលមានចំណាត់ថ្នាក់លេខ៤១នៅលើពិភពលោកបានយកឈ្នះក្នុងលទ្ធផល ៤-២ ខណៈដែល John Higgins ធ្វើមិនបានល្អក្នុងវគ្គចុងក្រោយ  នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី១០ ធ្នូម្សិលមិញ។

ការធ្លាក់ចេញរបស់ Higgins បន្សល់ទុកតែកីឡាករ Eden Sharav ដែលជាកីឡាករស្កុតតែម្នាក់គត់ដែលនៅសល់ក្នុងការប្រកួតដែលត្រូវបានប្តូរទៅលេងនៅ Milton Keynes 

ចំណែកម្ចាស់ការពារតំណែងជើងឯក លោក Mark Selby ក៏បានឆ្លងផុតវគ្គជម្រុះផងដែរ ដោយទទួលបានជ័យជម្នះ ៤-២ លើកីឡាករជើងចាស់ Nigel Bond  គាត់បានប្រាប់ Eurosport ថា នៅពេលដែលខ្ញុំទទួលបានជ័យជម្នះ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចរកគ្រាប់បាល់ចូលឡូបាន ប៉ុន្តែការប្រកួតបានយូរបន្តិច។ ខ្ញុំប្រហែលជាធ្វើមិនបានល្អឥតខ្ចោះនោះទេ ប៉ុន្តែខ្ញុំនៅតែស្ថិតក្នុងការប្រកួតដើម្បីឡើងទៅកាន់វគ្គបន្ត”

សូមបញ្ជាក់ថា កីឡាករស្នូកឃ័រល្បីល្បាញ Ronnie O’Sullivan បានទទួលជ័យជម្នះ ៤-១ លើ Bingyu Chang អាយុ១៨ឆ្នាំ អតីតម្ចាស់ជើងឯកពិភពលោក៦សម័យកាល។

រីឯ Judd Trump បានផ្តួល Mark King ៤-២ និង Kyren Wilson បានយកឈ្នះ Steven Hallworth ៤-១Mark Allen ម្ចាស់ជើងឯកឆ្នាំ២០១៨ បានយកឈ្នះ Joe O’Connor ៤-២ ។ខណៈដែល Barry Hawkins និង Ding Junhui ឈ្នះ ៤-២ លើ Jamie Clarke និង Andy Hicks ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print