គំនិតផ្តួចផ្តើម ៩ពាន់លាន ដុល្លារអាមេរិក របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយប្រទេសសមាជិក អាចទទួល និងចែកចាយវ៉ាក់សាំង កូវីដ១៩

ចែករំលែក៖

ប្រទេសហ្វីលីពីន៖គំនិតផ្តួចផ្តើម ៩ពាន់លាន ដុល្លារអាមេរិក របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយប្រទេសសមាជិក អាចទទួល និងចែកចាយវ៉ាក់សាំង កូវីដ១៩។

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (១១ ធ្នូ ២០២០) ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាប់ ប្រតិបត្តិគំនិតផ្តួចផ្តើម គាំទ្រវ៉ាក់សាំងចំនួន ៩ពាន់លានដុល្លារ ដែលជាអន្តរាគមន៍ គាំទ្រការទទួលបាន វ៉ាក់សាំងនៅអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Vaccine Access Facility ឬ ហៅកាត់ថា APVAX) ដោយ ផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងប្រកបដោយសមធម៌ ដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍ របស់ខ្លួន (ដែលរួមមានប្រទេសកម្ពុជាផងដែរ) ខណៈដែលពួកគេ កំពុងចាប់ផ្តើមទិញ និង ដឹកជញ្ជូនវ៉ាក់សាំង កូវីដ១៩ ដែលមានប្រសិទ្ធភាពនិសុវត្ថិភាព។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa មានប្រសាសន៍ ថា៖ “នៅពេល សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍របស់ ADB ត្រៀមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ឱ្យបានឆាប់ បំផុតតាមដែលអាចធ្វើបាន ប្រទេសទាំងនោះត្រូវការហិរញ្ញប្បទាន ដើម្បីទទួលបានវ៉ាក់សាំង ក៏ដូចជា ផែនការ និងចំណេះដឹងសមស្រប ដើម្បីអាចគ្រប់គ្រងដំណើរការចាក់វ៉ាក់សាំង ដោយសុវត្ថិភាព ។ APVAX នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសមាជិកជាប្រទេសកំពុងអភិវឌ្ឍរបស់យើងដើម្បីដោះស្រាយ បញ្ហាទាំងនេះ ជំនះការរាតត្បាត និងផ្តោតលើការងើបឡើងវិញនៃសេដ្ឋកិច្ច។

ករណីវិជ្ជមានជាង ១៤,៣លាន ត្រូវបានរកឃើញនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលបណ្តាល ឱ្យមានមនុស្សស្លាប់ជាង២០០ ,០០០នាក់។ នៅពេលដែលជំងឺរាតត្បាតនៅតែបន្តកំណើនសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ត្រូវបានព្យាករថានឹងធ្លាក់ចុះ ០,៤% នៅឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះ ផលិតផលក្នុងស្រុកសរុបលើកដំបូងនៅក្នុងតំបន់ ចាប់តាំងពីដើមទសវត្ស ១៩៦០ មក ។

ការលើកកម្ពស់ការទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព សមភាព និងមានប្រសិទ្ធិភាពគឺជាPage 2

អាទិភាពកំពូលសម្រាប់កិច្ចប្រឹងប្រែងឆ្លើយតបជំងឺរាតត្បាតុវីដ១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ កម្មវិធីចាក់ថ្នាំវ៉ាក់សាំង អាចផ្តាច់ដំណើរការចម្លងមេរោគនេះ ជួយសង្គ្រោះអាយុជីវិត និងកាត់បន្ថយផល ប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ តាមរយៈ ការស្ដារទំនុកចិត្តក្នុង ការធ្វើការ ការធ្វើដំណើរ និងទំនាក់ទំនងសង្គមដោយសុវត្ថិភាព។

APVAX ផ្តល់នូវក្របខ័ណ្ឌនិងធនធានគ្រប់ជ្រុងជ្រោយ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ ការទទួល បានថ្នាំវ៉ាក់សាំងនៅអាស៊ីដោយប្រើសមាសធាតុផ្សំពីរ។ ធាតុផ្សំផ្នែកឆ្លើយតបរហ័ស នឹងផ្តល់ការគាំទ្រទាន់ ពេលវេលា សម្រាប់ការធ្វើរោគវិនិច្ឆ័យវ៉ាក់សាំងសំខាន់ៗ លទ្ធកម្មវ៉ាក់សាំង និង ការដឹកជញ្ជូន វ៉ាក់សាំង ពីកន្លែងលក់ ទៅសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍របស់ ADB ។

ធាតុផ្សំផ្នែកវិនិយោគគម្រោង នឹងគាំទ្រដល់ការវិនិយោគ នៅក្នុងប្រព័ន្ធសម្រាប់ការចែកចាយ ដឹកជញ្ជូន និងគ្រប់គ្រងវ៉ាក់សាំងដោយជោគជ័យ _ រួមជាមួយនឹងការវិនិយោគពាក់ព័ន្ធ ក្នុងការកសាង សមត្ថភាព ការផ្សព្វផ្សាយតាមសហគមន៍ និងការឃ្លាំមើល។ នេះអាចរួមបញ្ចូលផ្នែកនានា ដូចជា សង្វាក់នៃការផ្ទុក និងការដឹកជញ្ជូនក្នុងលក្ខខណ្ឌត្រជាក់យានយន្ត ហេដ្ឋារចនាសម្ព័ន្ធចែកចាយ កន្លែងកែច្នៃ និងការវិនិយោគលើរូបវន្តផ្សេងទៀត។ ធាតុផ្សំនេះក៏អាចត្រូវបានប្រើដើម្បីអភិវឌ្ឍ ឬពង្រីក សមត្ថភាពផលិតវ៉ាក់សាំងដោយសមាជិកជាប្រទេសកំពុងអភិវឌ្ឍផងដែរ។

ការផ្តល់ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់វ៉ាក់សាំងនេះ នឹងត្រូវបានផ្តល់ជូន ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត _ រួមមាន ក្រុមធនាគារ ពិភពលោក អង្គការសុខភាពពិភពលោក(WHO) កម្មវិធីសម្របសម្រួលការទទួលបានជាសកលនូវ វ៉ាក់សាំងកូវីដ១៩ (COVID-19 Vaccines Global Access Facility ឬហៅកាត់ថា COVAX) GAVI ក៏ដូចជា ដៃគូទ្វេភាគី និងពហុភាគីដទៃទៀត។

APAX លើកកម្ពស់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ហើយដែលនឹងត្រូវទទួលបាន ដោយស្មើភាព។ សម្រាប់វ៉ាក់សាំង ដើម្បីទទួលបានហិរញ្ញប្បទាន ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យមួយ ក្នុងចំណោមបី។ វាត្រូវតែធ្វើលទ្ធកម្មតាមរយៈ COVAX ដែលត្រូវបានរៀបចំឡើងដោយអង្គការ សុខភាព ពិភពលោក (WHO) ឬត្រូវបានផ្តល់សិទ្ធិដោយអាជ្ញាធរបញ្ញត្តិករតឹងរ៉ឹង (Stringent Regulatory Authority) មួយ។ លក្ខណៈវិនិច្ឆ័យបន្ថែមរួមមាន ការវាយតំលៃតម្រូវការវ៉ាក់សាំង ផែនការបែងចែក វ៉ាក់សាំងដោយសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍន៍ និងយន្តការសម្រាប់ការសម្របសម្រួល ប្រកប ដោយប្រសិទ្ធភាពក្នុងចំណោមដៃគូអភិវឌ្ឍន៍ ក៏ជួយធានាថាការគាំទ្រវ៉ាក់សាំងក្រោម APVAX អាចត្រូវបានអនុវត្តដោយស្មើភាពនិងមានប្រសិទ្ធភាព៕

ដោយ៖សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print