​តួលេខ​អ្នក​រត់ប្រណាំង​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​១,៣០០​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ រហូត​មក​ដល់​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៦​ម្សិលមិញ​ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ ដើម្បី​ ការពារ​បរិស្ថាន​តំបន់ឆ្នេរ​ អប់អរសាទរ​ ទិវា​សិទ្ធិ​នារី​ ៨​មិ​នា​ និង​ស្វែងរក​មូលនិធិ​មនុស្សធម៌​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ សហការ​ជាមួយ​ក្រុម​ ហ៊ុន​ Cambodian​ Events​ Organizer​ និង​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ សា​បៀរ​អង្គរ​បង្ហាញ​ពី​តួលេខ​អ្នក​រត់​ទាំង​៣​ប្រភេទ​វិញ្ញាសា​ប្រមាណ​១,៣០០​នាក់​នេះ​បើ​តាម​ប្រសាសន៍​លើក​ឡើង​របស់​លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​NOCC​។​

​លោក​បាន​បញ្ជាក់​ថា​ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​ យើង​ទទួល​បាន​ អ្នក​ចុះ​ឈ្មោះ​ សរុប​១,៣០០​នាក់​ ខណៈ​ដែល​ព្រឹត្តិការណ៍​មួយ​នេះ​ កាលពី​ឆ្នាំ​២០១៥​អាច​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​១,២០០​នាក់​តួលេខ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មិន​មានការ​ថប​ថយ​នោះ​ ហើយ​ក៏​បាន​កើនឡើង​ដែរ​។​

​លោក​អគ្គលេខាធិការ​ បាន​បញ្ជាក់​ថា​ ចំពោះ​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ សូម​ស្នើ​ដល់​ក្រុម​អាជីវករ​ ម្ចាស់ផ្ទះ​សំណាក់​ សណ្ឋាគារ​ មេតា​កុំ​ឡើងថ្លៃ​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​មាន​បំណង​ទៅ​ចូលរួម​រត់​នៅ​ខេត្ត​តំបន់​ឆ្ន​រ​របស់​យើង​។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ មហាជន​នានា​ដែល​មាន​បំណង​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ខេត្ត​ព្រះ​សីហ​នុ​ អាច​ចុះ​ឈ្មោះ​បាន​តែ​១​ទីតាំង​ប៉ុណ្ណោះ​ គឺ​ការិយាល័យ​ផ្ទះ​លេខ​៧៩C​ ផ្លូវ​១៥៥​ កែង​ផ្លូវ​៤៧៦​ សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ​០២៣​ ២១៣​ ៥២៥​។​ រីឯ​វិញ្ញាសា​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ចម្ងាយ​២១​គីឡូម៉ែត្រ​បុរស​-​នារី​,​ ១០​គីឡូម៉ែត្រ​បុរស​-​នារី​ និង​រត់​កម្សាន្ត​លក្ខណៈ​គ្រួសារ​ ចម្ងាយ​៣​គីឡូម៉ែត្រ​មិន​ប្រកាន់​វ័យ​។​

​ទន្ទឹម​និង​ការ​លើក​ឡើង​របស់​ លោក​វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ លោក​ សែ​ម​ ផល្លា​ហ៊ុន​ Cambodian​ Events​ Organizer​ និង​ជា​សមាជិក​ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ បាន​ធ្វើការ​អំពាវនាវ​ ដល់​សាធារណជន​ នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ ដូច​ជា​យុវជន​ សិស្សានុសិស្ស​ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ ដែល​មាន​បំណង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​ដើម្បី​មូលនិធិ​មនុស្សធម៌​ ដើម្បី​អប់អរសាទរ​ ទិវា​បុណ្យ​សិទ្ធិ​នារី​៨​មិ​នា​ និង​រត់​ដើម្បី​ការពារ​បរិស្ថាន​ធម្មជាតិ​ តំបន់ឆ្នេរ​អូ​ឈើទាល​ឲ្យ​បាន​ច្រើន​កុះករ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ឆ្នាំ​២០១៦​នេះ​ គណៈកម្មការ​គ្រោង​ធ្វើ​នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៦​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ ខាង​មុខ​ដូច្នេះ​មហាជន​គ្រប់​មជ្ឈដ្ឋាន​ ដែល​មាន​បំណង​ចង់​ចូលរួម​រត់ប្រណាំង​នេះ​សូម​មក​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់​គ្នា​និង​ច្រើន​កុះករ​ជាង​បណ្តា​ឆ្នាំ​មុនៗ​ ទៀត​ពីព្រោះ​ព្រឹត្តិការណ៍​រត់ប្រណាំង​សប្បុរសធម៌​ និង​ការពារ​បរិស្ថាន​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល​មួយ​នេះ​អាច​ជោគជ័យ​ទៅ​លុះត្រាតែ​មានការ​ចូលរួម​មហាជន​គ្រប់​មជ្ឈដ្ឋាន​ ៕​

swe

swe (2)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print