ភ្នំពេញៈ មានប្រជាពលរដ្ឋជាច្រើននាក់កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦វេលាម៉ោង៩ បាននាំគ្នាមកប្រមូលផ្ដុំនៅមុខក្រុមហ៊ុនអាយអិុនជីហូលឌីងដែលមានទីតំាងស្ថិតនៅផ្ទះលេខ៥៨ផ្លូវ៣០៦ក្រុមភូមិ២សង្កាត់បឹងកេងកង១ខណ្ឌចំកាមនរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានមកពីភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័ ក្នុងគោលបំណងមកស្នើរសុំឲ្យលោកអគ្គនាយកក្រុមហ៑ុនអាយអុិនជីជួយផ្ដល់ព័ត៌មានឲ្យបានលំអិតពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីនៅបឹងទំពុននិងបឹងជើងឯក ខ្លាចប៉ះពាល់ដល់ការរស់នៅឬលំនៅឋានរបស់ពួកគាត់។
គេបានរាយការណ៍មកថា បន្ទាប់ពីមានការជួបជុំដោយប្រជាពលរដ្ឋបែបនេះនៅវេលាម៉ោង៩ម៉៣០នាទីតំណាងក្រុមហ៑ុនបានចេញមកធ្វើការពន្យល់និងឲ្យពួកគាត់ត្រឡប់ទៅវិញ។ ដោយសន្យាថា នថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៦ ឲ្យទៅជួបជុំគ្នានៅវាលខ្សាច់តំបន់អភិវឌ្ឍន៍បឹងទំពុនវេលាម៉ោង៩និង៣៥នាទី ដើម្បីបញ្ជាក់លំអិតអំពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបមួយនេះ។ ប្រជាពលរដ្ឋក៏បានសម្រេចវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ រង់ចាំការជូបជុំជាមួយក្រុមហ៊ុនខាងលើជាក្រោយ៕
ដោយ៖ សុខ ខេមរា