មេ​ភូមិ​ធ្លក​ឃុបឃិត​គ្នា​យក​ដី​ពលរដ្ឋ​អង្កន់​ចែក​គ្នា​ជាមួយ​ថ្នាក់លើ​ជា​ថ្នូរ​តំណែង​មេ​ភូមិ​

ចែករំលែក៖

​ខេត្តស្វាយរៀង៖​ មេ​ភូមិ​ធ្លក​ សង្កាត់​ សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ លោក​មាស​ យ៉ាំ​ បាន​រង​ការ​រិះគន់​ពី​ប្រជា​ ពលរដ្ឋ​ក្នុងភូមិ​ថា​ បាន​លួច​យក​ដី​ប្រជាពលរដ្ឋ​ជាង​២​ហិ​កតា​ ទៅ​អង្កន់​ចែកចាយ​ឲ្យ​បក្ខពួក​ជា​ ម​ន្រី្ត​ថ្នាក់លើ​របស់​ខ្លួន​ប្រមាណ​៤-៥​ នាក់​ ជា​ថ្នូរ​នឹង​តំណែង​ធ្វើ​ប្រធាន​ភូមិ​យូរអង្វែង​ ហើយ​ករណី​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជា​សាក្សី​នាំ​គ្នា​ទៅ​តវ៉ា​ដល់​ដីស្រែ​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​ ។​

​លោកយាយ​ មាស​ ដាន់​ អាយុ​៧៧​ឆ្នាំ​ ជា​កសិករ​ រស់នៅ​ភូមិ​សង្កាត់​ ខាងលើ​ បាន​ឲ្យ​ដឹង​ថា​ ដី​ទំហំ​ជាង​២​ហិ​កតា​នេះ​(​ដី​តារាង​បាល់​)​ជា​ដី​កម្មសិទ្ធិ​របស់​គាត់​ ព្រោះ​ក្រោយ​ថ្ងៃ​រំដោះ​ ៧​ មក​រា​ឆ្នាំ​១៩៧៩​ នៅ​ទី​នេះ​បាន​បន្សល់​ទុក​ដុំ​ថ្ម​ ព្រៃឈើ​ដុះ​ស៊ុបទ្រុប​ក្នុង​សម័យ​សង្គ្រាម​ និង​ សម័យ​ប៉ុ​ល​ ពត​ មក​ម្ល៉េះ​ ។​ ចាប់ពី​ពេល​នោះ​មក​ដោយ​ឃើញ​ដី​នេះ​នៅ​ទំនេរ​ ទើប​ប្តី​របស់​គាត់​ និង​កូនៗ​បាន​នាំ​គ្នា​ទៅ​គាស់​ រុក​ រាន​យក​ដុំ​ថ្ម​ ឬ​ស​ឈើ​ចេញ​ ដោយ​ចំណាយពេល​ជិត​មួយ​ឆ្នាំ​ ឲ្យ​ក្លាយជា​ដីស្រែ​ និង​នាំ​គ្នា​បង្កបង្កើន​ផល​ជា​រៀង​រហូត​មក​ ។​

​លោកយាយ​បន្ត​ថា​ រហូត​មក​ដល់​ឆ្នាំ​១៩៩៦​ ខាង​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ បាន​មក​សុំ​ដី​នេះ​ធ្វើ​ជា​កន្លែង​ ពិសោធន៍​និង​ផលិត​ជី​មួយ​រយៈ​ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ ហើយ​ ក្រុម​គ្រួសារ​លោកយាយ​ក៏​សម្រេច​ឲ្យ​ទៅ​ ។​ លុះ​បាន​ជាង​មួយ​ឆ្នាំ​ក្រោយមក​ មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ បាន​បញ្ចប់​ការងារ​នេះ​ ក៏​ស្នើ​ឲ្យ​ក្រុម​គ្រួសារ​លោកយាយ​ធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ​សុំ​យក​ដី​នេះ​មក​បង្កបង្កើន​ផល​វិញ​ ។​ ចាប់ពី​ពេល​នោះ​មក​ ប្តី​របស់​លោកយាយ​ កាន់តែ​ចាស់ជរា​ រីឯ​កូនៗ​ក៏​មានគ្រួសារ​ទៅ​រស់នៅ​ខេត្ត​ឆ្ងាយៗ​ មិន​អាច​បង្កបង្កើន​ផល​លើ​ ដីស្រែ​ជាង​២​ហិ​កតា​នេះ​បាន​ក៏​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ រហូត​ដល់​ប្តី​ស្លាប់​ទៀត​ ។​ លុះ​ក្រោយមក​មិន​ ដឹង​រឿង​អី​ស្រាប់តែ​ លោក​ មាស​ យ៉ាំ​ ជា​ប្រធាន​ភូមិ​បាន​ឃុបឃិត​ជាមួយ​ថ្នាក់លើ​របស់​ខ្លួន​ អង្កន់​ដី​នេះ​ចែក​គ្នា​យក​ធ្វើ​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​ទៅ​វិញ​ ។​

​ម​ន្រី្ត​សុរិយោដី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា​ ដី​នេះ​ក្លាយជា​កម្ម​ សិទ្ធិ​របស់​បុគ្គល​មនុស្ស​៤-៥​នាក់​រួច​ទៅ​ហើយ​ក្នុង​នោះ​មានកូន​លោក​ក្រុមប្រឹក្សា​ខេត្ត​មួយ​ចំណែក​ លោកស្នងការ​ង​ខេត្តស្វាយរៀង​ម្នាក់​មួយ​ចំណែក​ និង​លោក​មាស​ យ៉ាំ​ ជា​ប្រធាន​ភូមិ​មួយ​ផ្នែក​ ។​ ពួក​គេ​បាន​ធ្វើ​ឯកសារ​យក​ដី​នេះ​ក្នុង​អំឡុង​ឆ្នាំ​២០០២​ មក​ម្ល៉េះ​ គឺ​ក្នុង​អំឡុង​លោក​ ហ៊ុន​ ណេ​ង​ ធ្វើ​ជា​អភិបាល​ខេត្តស្វាយរៀង​មក​ម្ល៉េះ​ ។​

​ទាក់ទិន​ករណី​នេះ​លោក​ចៅសង្កាត់​សង្ឃ័រ​ បាន​បញ្ជាក់​ថា​ លោក​មិន​ពាក់ព័ន្ធ​នឹង​រឿង​ធ្វើ​ឯកសារ​យក​ដី​របស់​លោកយាយ​មាស​ ដាន់​ នេះ​ទេ​ តែ​អាច​មាន​ទាក់ទង​លោក​មេឃុំ​មុន​ ឯ​លោក​ទើប​ធ្វើ​ចៅសង្កាត់​ក្រោយ​ទេ​ ។​

​រីឯ​លោក​ មាស​ យ៉ាំ​ ជា​មេ​ភូមិ​ធ្លក​ នគរវត្ត​បាន​ទំនាក់ទំនង​បកស្រាយ​បញ្ហា​នេះ​ បែរជា​ ឆ្លើយ​ថា​ យាយ​ មាស​ ដាន់​ មិន​អាច​ធ្វើ​ឈ្នះ​គេ​ទេ​ ព្រោះ​ឯកសារ​គេ​មាន​បោះត្រា​ធំៗ​ ណាស់​ និង​សុទ្ធតែ​អ្នកធំ​ទៀត​ ។​

​ដោយឡែក​លោកយាយ​ មាស​ ដាន់​ វិញ​បាន​មាន​ប្រសាសន៍​ថា​ គាត់​មិន​ឲ្យ​ដី​ដែល​ក្រុម​ គ្រួសារ​គាត់​ខំ​បង្ហូរញើស​ឈាម​ពី​ដំបូង​ក្លាយជា​កម្មសិទ្ធិ​បុគ្គល​ទាំង​អស់នេះ​ដាច់ខាត​ សុខចិត្ត​ ប្រគល់​ដី​នេះ​ជូន​រដ្ឋ​ធ្វើ​សាលារៀន​ ឬ​ មន្ទីរពេទ្យ​បម្រើ​ផលប្រយោជន៍​សាធារណៈ​វិញ​ ៕

22222222222

1111111111

333333333333

...

ដោយ៖ ​ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print