ខេត្តកណ្តាល៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងមានរៀបចំពិធីក្រុងពិលីតាមទំនៀមទំលាប់ប្រពៃណី ជំនឿសាសនា ដើម្បី សាងសង់រូបសំណាកគ្រុឌដែលជាសញ្ញាសំគាល់ទីតាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង និងកម្ម វិធីសូត្រមន្តប្រោះព្រំ បញ្ចុះសីមា សូមសេចក្តីសុខចំរើន ជូនដល់កងកម្លាំង និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ។
ពិធីនេះផងដែរបានរៀបចំចុងផ្តើមដឹកនាំដោយលោកវរសេនីយ៌ត្រី ជុន វណ្ណី មេបព្ជាាការស្រុក និងសមាជិកអាវុធហត្ថស្រុកទាំងអស់ ។
បើតាមការបញ្ជាក់អោយដឹងពីលោកមេបញ្ជាការស្រុក កសាងអស់ទឹកសរុប ៣០០០ដុល្លារ ដើម្បីអោយមានលក្ខណះល្អប្រសើសម្រាប់ជាកន្លែងដល់កងកម្លាំងធ្វើការងារ ៕
...
ដោយ៖ សុខ ខេមរា