ភ្នំពេញ៖ កម្មករក្រុមហ៊ុនសំណង់ វើន ឆើ បាននាំគ្នាដុតកំទិចសំរាមចោលបង្កអោយមានអណ្តាតភ្លើង និងផ្សែងឃ្មួលខ្មាញ់ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជួយអន្តាគមន៍។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងដីឡូត៍មួយកន្លែងរបសក្រុមហ៊ុនខាងលើ ស្ថិតក្នុងភូមច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសម្តីពីកម្មករម្នាក់ឈ្មោះ យ៉ុន យ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំដែលជាអ្នកដុតបានអោយដឹងថា មុនពេលកើតហេតុមេរបស់គាត់បានប្រាប់អោយពួកគាត់យកសំរាមនេះដុតចោលតិចៗទៅ ហើយពួកគេក៍បានដុតកំទិចសំរាមនោះទើបបណ្តាលអោយឆាបឆេះមានផ្សែងខ្មៅឃ្មួលខ្មាញ់ធ្វើអោយមានការភ្ញាក់ផ្អើលតែម្តង។
ពេលនោះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌសែនសុខមកជួយបាញ់ពន្លត់ចំនួន១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន២រថយន្តទើបភ្លើងរលត់។ ក្រោយមកសមត្ថកិច្ចបានហៅកម្មករដែលដុតនោះទៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មីដើម្បីធ្វើការអប់រំដើម្បីថ្ងៃក្រោយកុំអោយធ្វើដូច្នេះទៀត៕
https://www.facebook.com/nkdnews/videos/524188814407524/
ដោយ៖ តុង សីហា